Cctimesw1140xh150cm copy

«ព្យុះកំបុតត្បូង»វាយប្រហារតំបន់ជាច្រើនក្នុងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ភ្លៀងធ្លាក់ខ្លាំង និងព្រិលធ្លាក់បានបង្កើតទៅជាព្យុះកំបុតត្បូងបានវាយប្រហារតំបន់មួយចំនួននៃភាគខាងកើត និងកណ្តាលនៃប្រទេសចិនកាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ ដែលនាំឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរដែលបានធ្វើឲ្យគាំងរថយន្ត និងបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។ ទីក្រុង Mingguang នៃខេត្ត Anhui បានជួបប្រទះនឹងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅម៉ោងប្រហែល ៧ល្ងាចកាល ថ្ងៃអាទិត្យពលរដ្ឋចិនជាច្រើនបានទទួលការរងគ្រោះដោយសារតែកម្លាំងភ្លៀងមានការធ្លាក់ចុះជាខ្លាំង។

បើតាមមន្រ្តីចិនបានឲ្យដឹងថាផ្លូវនេះត្រូវបានលិចទឹកស្ទើរតែទាំងស្រុង នៅពេលដែលក្រុមអ្នកជួយសង្គ្រោះមកដល់ទីតាំងដែលបានលិចលង់ ដោយក្នុងចំណោមអ្នកដែលជាប់ក្នុងនោះមានម្តាយនិងកូនប្រុសម្នាក់។ ក្រុមអ្នកជួយសង្គ្រោះបានដើរឆ្លងកាត់ទឹកជន់លិចយ៉ាងជ្រៅដើម្បីជួយសង្រ្គោះកូន និងម្តាយដែលកំពុងតែជាប់នៅក្នុងរថយន្ត។បន្ទាប់ពីធ្វើការយ៉ាងលំបាកអស់មួយម៉ោង អ្នកជាប់គាំងក្នុងរថយន្តទាំងអស់នៅក្នុងតំបន់ដែលលិចទឹកនៃផ្លូវត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ អាជ្ញាធរក្នុងប្រទេសបានអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្នខ្ពស់ដោយសារកម្លាំងនៃភ្លៀងធ្លាក់ជោគជាំអាចនិងបន្តនៅថ្ងៃខាងមុខជាច្រើនថ្ងៃទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង