Cctimesw1140xh150cm copy

«ស្លាប់កម្មករ ៦នាក់»ក្រោយកប៉ាល់យក្សដឹកទំនិញបុកស្ពាននៅអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ យ៉ាងហើចណាស់មានកម្មករ ៦ នាក់បានស្លាប់បន្ទាប់ពីកប៉ាល់ដឹកទំនិញយក្សមួយគ្រឿងបានបើកបុកស្ពាន Francis Scott Key Bridge កាលពីព្រឹកថ្ងៃអង្គារដែលហេតុការណ៍នេះជាសោកនាដកម្មដ៏ធំមួយក្នុងសហរដ្ឋអាម៉េរិក។

ឆ្មាំឆ្នេរសមុទ្រអាមេរិក និងប៉ូលីសរដ្ឋ Maryland បាននិយាយថា បន្ទាប់ពីហេតុការណ៍នេះផ្ទុះភ្លាមក្រុមអ្នកជំនាញមុជទឹកបានប្រញាប់ប្រញាលស្វែងរកនិងជួយសង្រ្គោះអ្នកដែលបានលិចចូលទៅក្នុងសមុទ្រ ក៏ប៉ុន្តែដោយសារតែអាកាសធាតុ និងពេលវេលាងងឹតបានបណ្តាលឲ្យក្រុមអ្នកជំនាញពិបាកក្នុងការជួយសង្រ្គោះអ្នកទាំងនោះ។

ឧត្តមនាវីឯក Shannon Gilreath ឆ្មាំសមុទ្របានអះអាងថាលោក គ្មានក្តីសង្ឃឹមក្នុងការស្វែងរកកម្មករដែលបាត់ខ្លួនដែលមានសង្ឃឹមនៅរស់នោះទេ ដោយសារតែទឹកត្រជាក់ និងរយៈពេលដែលបានធ្លាក់គឺច្រើនម៉ោង។

គួរបញ្ជាក់ថាប៉ាល់កុងតឺន័រដែលមានទង់ជាតិសិង្ហបុរីឈ្មោះ Dali ដែលធ្វើដំណើរចេញពីកំពង់ផែ Baltimore ឆ្ពោះទៅប្រទេសស្រីលង្កា បានបុកបង្គោលនៃស្ពាន Francis Scott Key នៅម៉ោងប្រមាណ១ទាបភ្លឺកាលពីអង្គារ។ ស្ពានដែកនេះមានប្រវែង២.៥០០ម៉ែត្រនិងមានអាយុកាល៤៧ឆ្នាំ ជាស្ពានដែលតភ្ជាប់ដ៏សំខាន់មួយទៅផ្លូវហាយវ៉េដែលព័ទ្ធជុំវិញទីក្រុង Baltimore និងជាកំពង់ផែដ៏ធំបំផុតមួយដែរនៅក្នុងសហរដ្ឋអាមេរិក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង