Cctimesw1140xh150cm copy

ម៉ាក្រុង៖ ក្រុមISISគ្រោងវាយប្រហារបារាំង ប៉ុន្មានខែមុនបើកការវាយប្រហាររុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីបារាំងលោក Emmanuel Macron

ប៉ារីស៖ ប្រធានាធិបតី Emmanuel Macron បានអះអាងថាខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្សចំនួន ១៣៧ នាក់នៅក្នុងសាលប្រគុំតន្ត្រីមួយនៅខាងក្រៅទីក្រុងមូស្គូ គឺជាក្រុមរដ្ឋឥស្លាម ដែលនៅពីក្រោយការប៉ុនប៉ងវាយប្រហារប្រទេសបារាំង ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ លោក Macron បានចាត់ទុកនេះជាមូលហេតុដែលរដ្ឋាភិបាលបារាំងកាលពីថ្ងៃអាទិត្យបានបង្កើនការប្រុងប្រយ័ត្នផ្នែកសន្តិសុខរបស់ប្រទេសខ្លួនដល់កម្រិតខ្ពស់បំផុតមួយ។ ទាហានបារាំងជាច្រើនពាន់នាក់នឹងត្រូវបានដាក់ឱ្យនៅយាមការគោលដៅសំខាន់ និងត្រៀមខ្លួនជាស្រេចដើម្បីល្បាតទីតាំងរសើប រួមទាំងសាលារៀនផងដែរ។

បើតាមលោកម៉ាក្រុង ការវាយប្រហារនៅរុស្សីត្រូវបានអះអាងដោយក្រុមរដ្ឋអ៊ីស្លាមដែលជាអ្នកទទួលខុសត្រូវទាំងស្រុងហើយព័ត៌មានដែលបារាំងទទួលបានពីក្រុមសេវាស៊ើបការណ៍សម្ងាត់របស់បារាំង ក៏ដូចជាដៃគូសំខាន់ៗរបស់បារាំងបាន បង្ហាញថាវាពិតជាអង្គភាពមួយរបស់រដ្ឋឥស្លាម ដែលបានញុះញង់ និងធ្វើសកម្មភាពនៃការបើកការវាយប្រហារពិតប្រាកដមែន។

លោកបានបន្ថែមថា "ក្រុមរដ្ឋឥស្លាមក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានអនុវត្តការប៉ុនប៉ង (ការវាយប្រហារ) ជាច្រើនលើកមកលើដីរបស់យើង"។ ក៏ប៉ុន្តែការប៉ុនប៉ងទាំងនោះមិនបានសម្រេចឡើយដោយសារតែយើងមានសន្តិសុខតឹងរឹង និងមានវិធានការពិសេស និងតាមដានរាល់សកម្មភាពរបស់ក្រុមរដ្ឋឥស្លាមទាំងនោះ។

ចំណែកលោក Gabriel Attal នាយករដ្ឋមន្ត្រីបារាំងបានឲ្យដឹងថាបច្ចុប្បន្ននេះមានទាហានប្រហែល ៣,០០០ កំពុងល្បាតទីតាំងដូចជា ស្ថានីយ៍រថភ្លើង កន្លែងគោរពបូជា សាលារៀន និងរោងមហោស្រព ព្រមទាំងទីតាំងជាច្រើនទៀតដែលមានមនុស្សប្រមូលផ្តុំគ្នា។លោក Attal បន្តថា ប្រទេសបារាំងបានរារាំងការវាយប្រហារចំនួនពីរលើកមកហើយតាំងពីដើមរឆ្នាំនេះ។

គួរបញ្ចាក់ថាប្រទេសបារាំងបានរងការវាយប្រហារជាបន្តបន្ទាប់ពីក្រុមក្រុមអ៊ិស្លាមនិយមក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលអាក្រក់បំផុតនៅក្នុងឆ្នាំ ២០១៥ ដោយក្រុមឥស្លាមបានវាយប្រហារគោលដៅលើសាលប្រគុំតន្ត្រី Bataclan និងហាងកាហ្វេ និងបារក្នុងទីក្រុងប៉ារីស ដែលបានបណ្តាលឲ្យប្រជាជនស្លូតត្រង់ជាច្រើនបានបាត់បង់ជីវិត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង