ខេត្តក្រចេះ៖ កូនផ្សោតទើបនឹងកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផលនិងអង្គការ WWFនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅអន្លង់កោះផ្តៅ ភូមិកោះផ្តៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន២ក្បាលផ្សេងទៀត។
បើយោងតាមក្រសួងកសិកម្ម បានឲ្យដឹងថា នេះគឺជាកូនផ្សោតទី៦ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ក៏បានកោតសសើរចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ និងស្នើឲ្យជៀសវាងប្រើឧបករណ៍ឆក់និងឧបករណ៍មងក្រឡាធំនៅតាមអន្លង់ផ្សោតរស់នៅផងដែរ៕