Cctimesw1140xh150cm copy

តម្លៃផ្ទះនៅហុងកុងធ្លាក់ចុះ១,៧%

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហុងកុង៖ តម្លៃផ្ទះឯកជនក្នុងក្រុងហុងកុងបានធ្លាក់ចុះជាង១,៧% ១០ខែជាប់ៗគ្នាដល់កម្រិតទាបបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៦មកតម្លៃផ្ទះត្រូវបានគេរំពឹងថានឹងនៅតែមានការធ្លាក់ចុះតម្លៃហាងឆេងជាខ្លាំងបើទោះបីជារដ្ឋាភិបាលថ្មីៗនេះបានលុបចោលការយកពន្ធមួយចំនួនអស់រយៈពេលមួយទសវត្សរ៍សម្រាប់ទីផ្សារអចលនទ្រព្យក៏ដោយ។

ទិន្នន័យផ្លូវការបានបង្ហាញនៃតម្លៃផ្ទះចិនបានបង្ហាញនៅព្រឹកថ្ងៃអង្គារនេះថា តម្លៃផ្ទះនៅក្នុងទីផ្សារអចលនទ្រព្យថ្លៃបំផុតមួយរបស់ពិភពលោក និងចិនបានធ្លាក់ចុះ ១.៧ ភាគរយនៅក្នុងខែកុម្ភៈធៀបនឹងខែមុននេះ។

នៅចុងខែកុម្ភៈ ទីក្រុងហុងកុងបានដកពន្ធប្រថាប់ត្រាបន្ថែមទាំងអស់សម្រាប់អ្នកទិញផ្ទះដែលជាជនបរទេស និងទីពីរ ក៏ដូចជាអ្នកលក់ផ្ទះល្វែងក្នុងរយៈពេល ២ ឆ្នាំនៃការទិញរបស់ពួកគេ ក្នុងគោលបំណងជំរុញទីផ្សារអចលនទ្រព្យដែលកំពុងធ្លាក់ចុះរបស់ទីក្រុង។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារបាននិយាយថា ជនជាតិចិនដីគោកក៏កំពុងចាប់អារម្មណ៌ទិញផ្ទះនៅក្នុងទីក្រុងហុងកុងផងដែរ ដែលស្មើនឹងមួយភាគបីនៃការលក់អចលនទ្រព្យថ្មីនេះ ។ការលក់បឋមនៃអចលនទ្រព្យលំនៅដ្ឋានប្រណីតដែលមានតម្លៃលើសពី ៣០ លានដុល្លារហុងកុង (៣.៨៤លានដុល្លារ) ភាគរយគឺខ្ពស់ជាងនេះដែលមានប្រហែល ៧០ ភាគរយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង