ព្យុងយ៉ាង៖ ប្អូនស្រីដ៏មានអំណាចរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាងនៅព្រឹកថ្ងៃច័ន្ទះនេះថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានស្នើសុំកិច្ចប្រជុំកំពូលជាមួយបងប្រុសរបស់លោកស្រីផ្ទាល់។ ហើយការស្នើជំនួបប្រជុំកំពូលនេះមិនទាន់ត្រូវបានកូរ៉េខាងជើង និងជប៉ុនធ្វើការបញ្ចាក់លំអិតនៅឡើយនោះទេ។
លោកស្រី Kim Yo Jong គូសបញ្ចាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េថាលោក Kishida បានបង្ហាញពីបំណងរបស់លោកក្នុងការជួបជាមួយប្រធានាធិបតីនៃកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន" ។
លោកស្រី Kim Yo Jong ដែលជាអ្នកនាំពាក្យសំខាន់ម្នាក់របស់បងប្រុសរបស់លោកស្រីអះអាងថាជំនួបរវាងមេដឹកនាំអាចនិងកើតមានឡើងនាពេលអនាគត ក៏ប៉ុន្តែ"ប្រវត្តិសាស្រ្តនៃទំនាក់ទំនងកូរ៉េខាងជើង-ជប៉ុនផ្តល់មេរៀនថា វាមិនអាចទៅរួចទេក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរសារឡើងវិញបានឡើយ។
លោកស្រីបានព្រមានថា ជប៉ុននៅតែជាប់ពាក់ព័ន្ធនឹងបញ្ហាចាប់ពង្រត់ និងធ្វើបាបពលរដ្ឋកូរ៉េក្នុងឆ្នាំ ១៩៧០ និង ១៩៨០ ដែលនេះជាប្រវត្តិសាស្រ្តមួយដែលកូរ៉េខាងជើងមិនអាចបំភ្លេចបានឡើយចំពោះទង្វើដែលជប៉ុនបានធ្វើដាក់៕