ថៃ៖ នាយកដ្ឋានឧតុនិយមថៃ បានព្រមានពីអាកាសធាតុក្តៅខ្លាំងដែលកំពុងតែកើតមានឡើងនៅតំបន់ភាគខាងជើង និងកណ្តាល ដោយសីតុណ្ហភាពឡើងដល់ ៤០អង្សាសេ ដោយនៅទីក្រុងបាងកក មានឱកាសភ្លៀងធ្លាក់ ១០% តែប៉ុណ្ណោះ។សម្ពាធបរិយាកាសទាបដែលបណ្តាលមកពីកំដៅគ្របដណ្តប់តំបន់ខាងលើនៃប្រទេសថៃនឹងនាំឱ្យមានអាកាសធាតុក្តៅខ្លាំងនៅពេលថ្ងៃត្រង់ខុសប្លែកពីធម្មតាដោយអាចនិងបង្កឲ្យមានផលប៉ះពាល់មួយចំនួនដល់ពលរដ្ឋរស់នៅតំបន់នោះ។
បើតាមនាយកដ្ឋានឧតុនិយមថៃបានឲ្យដឹងថា ព្យុះផ្គររន្ទះអាចនិងកើតមានឡើងនៅតំបន់ដាច់ស្រយាលមួយចំនួន ដោយសារខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍នាំមកនូវសំណើមពីឈូងសមុទ្រថៃ និងសមុទ្រចិនខាងត្បូង មកគ្របដណ្តប់តំបន់ភាគឦសាន ផ្នែកខាងក្រោម កណ្តាល និងភាគខាងកើតនៃប្រទេសថៃដូចច្នេះកំដៅនិងមានការកើនឡើងខ្លាំងខុសពីធម្មតា៕