Cctimesw1140xh150cm copy

គីមជុងអ៊ុនចុះពិនិត្យ«រថក្រោះ»ដែលធ្លាប់ប្រើក្នុងសង្រ្គាមឧបទ្វីបកូរ៉េ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន 

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យអង្គភាពរថក្រោះ ដែលធ្លាប់បានវាយលុកទីក្រុងសេអ៊ូលក្នុងអំឡុងសង្គ្រាមកូរ៉េ លោកគីមជុងអ៊ុនក៏បានអំពាវនាវឱ្យមានការត្រៀមលក្ខណៈកាន់តែច្រើនសម្រាប់ការប្រយុទ្ធដែលអាចកើតមានឡើងនាពេលណាមួយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េបានឲ្យដឹងថាអង្គភាពរថក្រោះបានអនុវត្តស្នាដៃដ៏ពិសេសនៅក្នុងការប្រយុទ្ធជាច្រើនក្នុងអំឡុងពេលសង្រ្គាមរំដោះមាតុភូមិកន្លងមក ដោយសង្រ្គាមកូរ៉េឆ្នាំ ១៩៥០-៥៣ ដែលបានបញ្ចប់ដោយបទឈប់បាញ់ មិនមែនជាសន្ធិសញ្ញាសន្តិភាពឡើយនោះ មានន័យថាប្រទេសទាំងពីរនៅតែមានលក្ខណៈបច្ចេកទេសក្នុងការធ្វើសង្រ្គាមម្តងទៀតប្រសិនបើភាពតានតឹងមិនអាចរកច្រកចេញបាន។

លោក គីម បានត្រួតពិនិត្យសមយុទ្ធរបស់អង្គភាព ហើយបានសម្តែង "ការពេញចិត្តជាខ្លាំង" ដែលក្រុមរថក្រោះបានរៀបចំយ៉ាងល្អ និងបង្ហាញពី "ឆន្ទៈដ៏មុតមាំក្នុងការបំផ្លាញសត្រូវ" ប្រសិនបើមានការផ្ទុះសព្វាវុធណាមួយ។ លោក គីម បាននិយាយថាអ្នកចាត់ចែងត្រូវតែ"យកចិត្តទុកដាក់យ៉ាងស៊ីជម្រៅ ក្នុងការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវរបបអាហាររបស់ក្រុមទាហានកូរ៉េខាងជើង" ដើម្បី "ធានាឱ្យបាននូវការផ្គត់ផ្គង់សាច់ បន្លែ និងគ្រឿងឧបភោគ បរិភោគផ្សេងទៀត"មានគ្រប់គ្រាន់សម្រាប់កងកម្លាំងប្រដាប់អាវុធ។

គួរបញ្ជាក់ថារហូតមកដល់ពេលនេះ នៅឆ្នាំនេះ កូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរបានប្រកាសកូរ៉េខាងត្បូងជា "សត្រូវសំខាន់" របស់ខ្លួននិងព្រមានវាយបកយ៉ាងខ្លាំងខ្លាប្រសិនបើកូរ៉េខាងជើងរងការវាយប្រហារណាមួយ។ កូរ៉េខាងជើងក្នុងខែនេះ ក៏បានព្រមានថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នឹងសងការខូចខាតលើសមយុទ្ធយោធារួមគ្នានាពេលថ្មីៗនេះរវាងអាម៉េរិក និងកូរ៉េខាងត្បូង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង