រុស្សី៖ កងកម្លាំងពិសេសរបស់រុស្សីបានដេញចាប់ខ្លួនជនសង្ស័យ ISIS ៤នាក់ពាក់ព័ន្ធជាមួយនិងការវាយប្រហារនៅសាលមហាស្រពដ៏ធំមួយរបស់រុស្សីដែលបានសម្លាប់មនុស្ស ១៣៧នាក់ និងបណ្តាលឲ្យមនុស្សជាច្រើនរយនាក់ផ្សេងៗទៀតបានរងរបួសកាលពីព្រឹកថ្ងៃសៅរ៌សប្តាហ៍មុន។ ទោះបីជាក្រុមរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះក៏ដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចាត់ទុកប្រទេសអ៊ុយក្រែនជាអ្នកនៅពីក្រោយជុំវិញនៃការវាយប្រហារមិនធ្លាប់មានក្នុងប្រទេសរុស្សីនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់តុលាការស្រុករុស្សី Basmanny នៃទីក្រុងមូស្គូបាននិយាយថា អ្នកទាំងបួននឹងត្រូវកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត។តុលាការរុស្សីបន្តទៀតថាចុងចោទពីរនាក់បានសារភាពកំហុស ដោយម្នាក់ក្នុងចំណោមពួកគេមកពីប្រទេសតាជីគីស្ថាន "បានទទួលស្គាល់កំហុសរបស់គេទាំងស្រុង" ហើយខ្មាន់កាំភ្លើងសុទ្ធតែជាជនបរទេស។
មន្ត្រីរុស្ស៊ីបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន១១ នាក់ ពាក់ព័ន្ធនឹងការវាយប្រហារកាលពីយប់ថ្ងៃសុក្រនៅឯសាលាក្រុង Crocus នៅជាយក្រុង Krasnogorsk ភាគខាងជើងនៃទីក្រុងមូស្គូ រួមទាំងអ្នកដែលបានចូលរួមសម្លាប់មនុស្ស ៤ នាក់ផងដែរផ្សេងទៀតផងដែរ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងសហរដ្ឋអាម៉េរិកបានច្រានចោលការលើកឡើងណាមួយដែលរុស្សីបានចោទថាអ៊ុយក្រែនពាក់ព័ន្ធ។ គួរបញ្ជាក់ថាការវាយប្រហារនេះគឺជាការសម្លាប់មនុស្សស្លាប់ច្រើនបំផុតក្នុងប្រទេសរុស្ស៊ីចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០មក៕