រុស្សី៖ យ៉ាងហោចណាស់មានមនុស្ស ៦២ នាក់រួមទាំងកុមារត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំមួយ និងការបំផ្ទុះគ្រាប់បែកនៅកន្លែងប្រគុំតន្រ្តីខ្នាតយក្សមួយក្នុងទីក្រុងមូស្គូដែលនេះជាសោកនាដកម្មធំមួយមិនធ្លាប់មាន។ ខ្មាន់កាំភ្លើងប្រដាប់អាវុធចំនួន ៥ នាក់នៅក្នុងសម្លៀកបំពាក់ប្រយុទ្ធបានបាញ់ទៅលើហ្វូងមនុស្សដែលកំពុងស្តាប់ការប្រគុំតន្ត្រីក្នុងសាលមហោស្រពដ៏ធំមួយរបស់ប្រទេសរុស្សី។
បើតាមការចុះផ្សាយរបស់កាសែតអាម៉េរិកបានឲ្យដឹងថាមានចំនួនអ្នកស្លាប់នាពេលបច្ចុប្បន្នគឺប្រមាណជាង ៦២ នាក់ ប៉ុន្តែចំនួននាក់ស្លាប់នាពេលខាងមុនទំនងជាខ្ពស់ជាងទិន្នន័យបច្ចុប្បន្ន។ ខ្មាន់កាំភ្លើងអាថ៌កំបាំងប្រាំនាក់បានបាញ់ប្រហារទៅលើហ្វូងមនុស្សប្រហែល ១០០ នាក់ ដែលភាគច្រើនជាងអ្នកកំពុងទស្សនាការប្រគុំតន្រី្ត។
ក្រុម ISIS ឬរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ បើទោះបីជានេះមិនត្រូវបានផ្ទៀងផ្ទាត់អាជ្ញាធររុស្សីនៅឡើយក៏ដោយ។ជុំវិញនៃហេតុការណ៍នេះក្រុមមន្រ្តីជំនាញរុស្សីកំពុងដុតដុតជើងបើកការស៊ើបអង្កេត និងជួយសង្រ្គោះពលរដ្ឋដែលកំពុងតែរងគ្រោះដោយហេតុការណ៍ដ៏សាហាវមួយនេះ៕