Cctimesw1140xh150cm copy

យូនីសេហ្វចាប់ផ្តើមផ្សព្វផ្សាយយុទ្ធនាការឌីជីថល ដើម្បីការពារកុមារ និងក្មេងវ័យជំទង់ ពីការកេងប្រវ័ញ្ចតាមអនឡាញ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖  យូនីសេហ្វ កម្ពុជា

ភ្នំពេញ៖ យូនីសេហ្វ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា កាលពីថ្ងៃទី ២១ មីនា បានចាប់ផ្តើមផ្សព្វផ្សាយយុទ្ធនាការឌីជីថលប្រកបដោយភាពច្នៃប្រឌិតមួយ ដើម្បីទប់ស្កាត់ និងការពារក្មេងវ័យជំទង់កម្ពុជា ពីជនរំលោភបំពានផ្លូវភេទតាមអនឡាញ ។ យុទ្ធនាការនេះមានគោលបំណងកាត់បន្ថយឧប្បត្តិហេតុនៃការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានតាមអនឡាញ ក្នុងចំណោមកុមារដែលប្រើអ៊ីនធឺណិត តាមរយៈការអនុវត្តដែលមានលក្ខណៈអន្តរកម្ម និងច្នៃប្រឌិត ដើម្បីឆ្លើយតបចំពោះល្បិចកល «លួងលោម» កុមារលើអនឡាញ។

លោក វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព យើងត្រូវតែដោះស្រាយបញ្ហានេះដោយធ្វើការផ្សព្វផ្សាយព័ត៌មាន និងប្រកបដោយសមានចិត្ត ។ តាមរយៈការចែករំលែកព័ត៌មាន និងប្រើប្រាស់បច្ចេកវិទ្យានៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលយុវជនកំពុងតែប្រើប្រាស់យ៉ាងសកម្មរួចទៅហើយនោះ យើងអាចផ្តល់អំណាច និងការពារពួកគេពីគ្រោះថ្នាក់បាន” ។

យុទ្ធនាការនេះ រួមមានវីដេអូពណ៌នាសាច់រឿងចំនួនបួនជាបន្តបន្ទាប់ ដែលវីដេអូនីមួយៗមានរយៈពេលរហូតដល់ ១ នាទី និង ៣០ វិនាទី ដែលបង្ហាញអំពីក្មេងជំទង់ពីរនាក់ ដោះស្រាយការការគំរាមបែបផ្លូវភេទផ្លូវភេទតាមអនឡាញ។ វីដេអូដែលមានលក្ខណៈទាក់ទាញទាំងនេះ បង្ហាញពីគន្លឹះជាក់ស្តែងសម្រាប់ការបង្ការ និងដោះស្រាយស្ថានភាពគំរាមបែបផ្លូវភេទ ដោយគ្របដណ្តប់លើប្រធានបទនានា ដូចជាការទទួលយកសំណើពីមិត្តភក្តិដោយប្រុងប្រយ័ត្ន ការកំណត់ព្រំដែន ការទទួលខុសត្រូវចំពោះវត្តមានលើប្រព័ន្ធអ៊ីនធឺណិត និងការស្វែងរកជំនួយនៅពេលត្រូវការ ។

ការបង្ហោះរូបភាព និងព័ត៌មានបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងបញ្ហានេះ នឹងផ្តល់ព័ត៌មានដ៏សំខាន់ រួមជាមួយវិធានការ និងធនធាន ដូចជាប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍របស់នគរបាលជាតិ ១២៨៨ ឬបណ្តាញទូរស័ព្ទជំនួយកុមារ ១២៨០ ឬទូរស័ព្ទទាន់ហេតុការរបស់អង្គការ APLE កម្ពុជា ០៩២ ៣១១ ៥១១ ។ តាមរយៈយុទ្ធនាការនេះ យូនីសេហ្វ រំពឹងថានឹងផ្សាយទៅដល់កុមារ ក្មេងវ័យជំទង់ និងឪពុកម្តាយ ចំនួនជាង ពីរលាននាក់ ក្នុងរយៈពេលបីខែខាងមុខ នូវសារដ៏មានឥទ្ធិពលមួយ ៖ អ្នកអាចការពារខ្លួនអ្នក និងស្វែងរកជំនួយបាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង