Cctimesw1140xh150cm copy

វៀតណាមតែងតាំងលោកស្រី Vo Thi Anh Xuan ជាប្រធានាធិបតីថ្មីបណ្តោះអាសន្ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អនុប្រធានាធិបតីវៀតណាមលោកស្រី Vo Thi Anh Xuan

វៀតណាម៖ អនុប្រធានាធិបតីវៀតណាមលោកស្រី Vo Thi Anh Xuan ត្រូវបានតែងតាំងជាប្រធានស្តីទីរបស់វៀតណាម និងជាប្រធានាធិបតីថ្មីបណ្តោះអាសន្នសិនបន្ទាប់ពីលោក Vo Van Thuong បានប្រកាសលាលែងពីតួនាទីរបស់លោកកាលពីម្សិលមិញ។លោកស្រី Vo Thi Anh Xuan នឹងកាន់តំណែងនេះរហូតដល់រដ្ឋសភាអាចបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីបាន។

លោក Vo Van Thuong ដែលបានប្រកាសលាលែងពីតំណែងជាប្រធានាធិបតី

នេះជាលើកទីពីរហើយក្នុងអាណត្តិ ២០២១-២០២៦ ដែលលោកស្រី Xuan ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី។ កាលពីខែមករាឆ្នាំមុន លោកស្រី Xuan ក៏បានកាន់តំណែងនេះជាងមួយខែបន្ទាប់ពីលោក Nguyen Xuan Phuc បានលាលែងពីតួនាទីជាប្រធានាធិបតី។លោកស្រី Xuan មានវ័យ ៥៤ ឆ្នាំមកពីខេត្ត An Giang ភាគខាងត្បូង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ។ លោកស្រីបានក្លាយជាអនុប្រធានប្រធានាធិបតីដែលក្មេងជាងគេដែលត្រូវបានបោះឆ្នោតដោយរដ្ឋសភាក្នុងខែមេសាឆ្នាំ ២០២១ ក្នុងវ័យ ៥១ឆ្នាំ។

ក្នុងអំឡុងពេលបីឆ្នាំរបស់លោកស្រីក្នុងនាមជាអនុប្រធានាធិបតីលោកស្រី Xuan បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនដូចជាប៊ុលហ្គារី ក្រិក និងកាហ្សាក់ស្ថាន ក៏ដូចជាការចូលរួមព្រឹត្តិការណ៍នានាដូចជាកិច្ចប្រជុំកំពូលស្ត្រីសកលនៅឆ្នាំ ២០២១ និង ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង