Cctimesw1140xh150cm copy

ប្រធានាធិបតីវៀតណាមលាលែងពីតំណែង ក្រោយបំពានច្បាប់បក្សកុម្មុយនីស្តវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីវៀតណាមលោក វ៉ូវ៉ាន់ធឿង ស្បថចូលកាន់តំណែងកាលពីឆ្នាំមុន

វៀតណាម៖ ប្រធានាធិបតីវៀតណាមលោក វ៉ូវ៉ាន់ធឿង បានលាលែងពីតំណែងបន្ទាប់ពីរូបលោកបានប្រព្រឹត្តបទល្មើសមួយចំនួនដូចជា "ការរំលោភបំពាន" ច្បាប់បក្សកុម្មុយនីស្តវៀតណាមមួយចំនួន។ ការប្រកាសលាលែងពីតំណែងរបស់លោកនេះធ្វើឡើង បន្ទាប់ពីបានកាន់តំណែងត្រឹមតែមួយឆ្នាំប៉ុណ្ណោះដោយលោកបន្តតំណែងពីប្រធានាធិបតីមុនគឺលោកង្វៀន សួនហ្វ៊ុក ដែលបានលាលែងពីតំណែងជុំវិញមានបញ្ហាជាមួយច្បាប់របស់កុម្មុយនីស្តវៀតណាមស្រដៀងលោក វ៉ូវ៉ាន់ធឿង ដែរ។

គណបក្សកុម្មុយនិស្តបានទទួលយកការលាលែងពីតំណែងរបស់ វ៉ូវ៉ាន់ធឿង ហើយបានអះអាងថាលោកបានបំពានច្បាប់ "របស់បក្សកុម្មុយនីស្តវៀតណាម" ដោយការការរំលោភបំពានរបស់លោក វ៉ូវ៉ាន់ធឿង បានប៉ះពាល់ដល់មតិសាធារណៈ និងកេរ្តិ៍ឈ្មោះរបស់គណបក្ស និងរដ្ឋ ប៉ុន្តែវៀតណាមមិនបានផ្តល់ព័ត៌មានលម្អិតទេថាតើលោកខុសច្បាប់ប្រភេទណានោះទេ។

អតីតប្រធានាធិបតីវៀតណាម Nguyen Xuan Phuc (ឆ្វេង)

លោក វ៉ូវ៉ាន់ធឿង ដែលមានវ័យ ៥៣ ឆ្នាំត្រូវបានតែងតាំងជាប្រធានាធិបតីវៀតណាមកាលពីខែមីនាឆ្នាំមុន។ អ្នកស្នងតំណែងមុនរបស់លោក វ៉ូវ៉ាន់ធឿង ជាអតីតប្រធានាធិបតីគឺលោក Nguyen Xuan Phuc បានលាលែងពីតំណែងនៅខែមករា ឆ្នាំ ២០២៣ ។ វិនិយោគិនបានកំពុងភ័យព្រួយនៅពេលដែលការបង្ក្រាបអំពើពុករលួយអូសបន្លាយនិងពង្រីកអាជីវកម្មឯកជនដែលប៉ះពាល់ដល់ការអនុម័តគម្រោងនិងអាជ្ញាប័ណ្ណរបស់រដ្ឋាភិបាល។ លោក វ៉ូវ៉ាន់ធឿង គឺជាប្រធានាធិបតីវៀតណាមទីពីរដែលបានលាលែងពីតំណែងក្នុងរយៈពេល ១៤ ក្នុងតំណែងជាប្រធានាធិបតីវៀតណាម ការលាលែងរបស់លោកនេះចំពេលមានការបង្ក្រាបអំពើពុករលួយក្នុងប្រទេសដែលមានការចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលរាប់រយនាក់ និងការលាលែងពីតំណែងរបស់អ្នកនយោបាយជាន់ខ្ពស់វៀតណាមផ្ទួនៗគ្នា។

ក្នុងខែនេះ ការកាត់ក្តីបានចាប់ផ្តើមលើមហាសេដ្ឋីអចលនទ្រព្យវៀតណាមលោកស្រី Truong My Lan ដែលត្រូវបានចោទប្រកាន់ពីបទកេងបន្លំប្រាក់ចំនួន ១២ ពាន់លានដុល្លារពីធនាគារមួយ។ ជាផ្នែកមួយនៃសំណុំរឿងនេះ ព្រះរាជអាជ្ញាក៏បានចោទប្រកាន់មន្ត្រីរដ្ឋាភិបាល និងធនាគារកណ្តាលមួយចំនួនផងដែរ ពីបទជួយបិទបាំងការក្លែងបន្លំ៕

លោកស្រី Truong My Lan ដែលត្រូវបានចោទប្រកាន់ពីបទកេងបន្លំប្រាក់ចំនួន ១២ ពាន់លានដុល្លារពីធនាគារមួយ


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង