Cctimesw1140xh150cm copy

ពូទីននឹងហោះហើរទៅជួប លោកស៊ីជិនភីងក្នុងខែឧសភា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជំនួបរវាងលោកស៊ី និងពូទីនកាលពីពេលកន្លងទៅ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងខែឧសភា ដើម្បីពិភាក្សាជាមួយលោក ស៊ី ជីនពីង ដែលនេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់ប្រមុខវិមានក្រឹមឡាំងនៃអាណត្តិប្រធានាធិបតីថ្មីរបស់លោកពូទីនផ្ទាល់។

បើយោងតាមប្រភពមួយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់រ៉យទ័រថា "ពូទីននឹងធ្វើទស្សនកិច្ចទៅប្រទេសចិន"។ ព័ត៌មានលម្អិតនេះត្រូវបានបញ្ជាក់ដោយឯករាជ្យដោយប្រភពបួនផ្សេងទៀតដែលបានអះអាងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះផងដែរ។ ដំណើររបស់លោកពូទីនទៅកាន់ប្រទេសចិនប្រហែលជានឹងធ្វើឡើងនៅពាក់កណ្តាលទីពីរនៃខែឧសភា។ ដំណើរទស្សនកិច្ចរបស់លោកពូទីននឹងកើតឡើងមុនពេលដែលលោក ស៊ី គ្រោងធ្វើដំណើរទៅកាន់អឺរ៉ុប។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា "ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីជាច្រើន និងទំនាក់ទំនងកម្រិតខ្ពស់មួយចំនួនកំពុងត្រូវបានរៀបចំនៅពេលនេះ" ។ លោកបន្តថា"យើងនឹងជូនដំណឹងទៅអ្នករាល់គ្នាបន្ថែមនាពេលក្រោយ"។ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ប្រទេសចិន និងរុស្ស៊ីបានប្រកាសភាពជាដៃគូ "គ្មានដែនកំណត់" នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ នៅពេលដែលលោក ពូទីន ធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលដែលលោកបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែន ដែលបង្កឱ្យមានសង្រ្គាមដ៏សាហាវបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

រដ្ឋាភិបាលលោកខាងលិចកាលពីថ្ងៃចន្ទបានថ្កោលទោសការបោះឆ្នោតឡើងវិញរបស់លោកពូទីនថាមិនយុត្តិធម៌ និងគ្មានលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែប្រទេសចិន ឥណ្ឌា និងកូរ៉េខាងជើងបានអបអរសាទរមេដឹកនាំជើងចាស់ក្នុងការបន្តការគ្រប់គ្រងរបស់លោកក្នុងរយៈពេលប្រាំមួយឆ្នាំបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង