ចិន៖ ប្រធានាធិបតីចិនលោក ស៊ីជិនភីង បានចុះពិនិត្យភូមិមួយក្នុងទីក្រុង Changde ខេត្ត Hunan ដើម្បីសិក្សាអំពីការរៀបចំធ្វើកសិកម្មនិទាឃរដូវក្នុងតំបន់ ក៏ដូចជាប្រសិទ្ធភាពនៃអភិបាលកិច្ចនៅកម្រិតមូលដ្ឋាន។លោក ស៊ីដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនក៏បាន បានទៅទស្សនាភូមិ Gangzhongping នៃទីប្រជុំជន Xiejiapu ដែលជាតំបន់សំបូរទៅដោយអគារបុរាណជនបទដ៏ស្រស់ស្អាតរបស់ប្រទេសចិនផងដែរ។
ដំណើរទស្សនកិច្ចរបស់លោកស៊ីនៅក្នុងភូមិ Gangzhongping ដែលគ្របដណ្តប់លើផ្ទៃដីសរុប ១.៦ គីឡូម៉ែត្រការ៉េ ហើយមានផ្ទះជាង ២០០ គ្រួសារដែលមានប្រជាជនប្រហែល ៨០០នាក់តែប៉ុណ្ណោះ ។ផលិតផលសំខាន់ៗរបស់ភូមិរួមមានអង្ករដែលមានគុណភាពខ្ពស់ និងគ្រាប់ធញ្ញជាតិ ដែលអាចប្រើប្រាស់សម្រាប់ចម្អិនអាហារ ក៏ដូចជាឱសថផងដែរ។ អ្នកភូមិនៅទីនេះបានផលិតគ្រាប់ធញ្ញជាតិគ្របដណ្តប់លើផ្ទៃដីសរុបជាង ៧០០ ហិកតា និងរួមមានភូមិចំនួន ៥ ។ គ្រួសារទាំងអស់បានប្រើប្រាស់បច្ចេកវិជ្ជាដែលបានណែនាំ និងដាំពូជដំណាំដែលបានណែនាំដោយមន្ត្រីជំនាញ៕