Cctimesw1140xh150cm copy

អាម៉េរិកប្រកាសបន្តជួយអ៊ុយក្រែនរហូតដល់ឈ្នះសង្រ្គាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក Lloyd Austin

អាម៉េរិក៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក Lloyd Austin បានសន្យាថាសហរដ្ឋអាម៉េរិកនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនបរាជ័យក្នុងការប្រយុទ្ធជាមួយរុស្ស៊ីនោះទេ បើទោះបីជាជំនួយបន្ថែមទៀតនៅតែជាប់គាំងនៅក្នុងសភា ហើយកងកម្លាំងរបស់អ៊ុយក្រែនកំពុងប្រឈមនឹងការខ្វះខាតអាវុធក៏ដោយ ក៏អាម៉េរិកនៅតែបន្តរកផ្លូវជួយអ៊ុយក្រែនក្នុងការយកឈ្នះសង្រ្គាមមួយនេះ។

លោក Lloyd Austin អះអាងបែបនេះបន្ទាប់ពីសភាតំណាងរាស្រ្តដែលដឹកនាំដោយគណបក្សសាធារណរដ្ឋបាននឹងកំពុងរារាំងជំនួយចំនួន ៦០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ហើយសហរដ្ឋអាម៉េរិកបានព្រមានថាកញ្ចប់ថវិកា ៣០០ លានដុល្លារថ្មីៗនេះដែលជាជំនួយដល់អ៊ុយក្រែននឹងមានរយៈពេលត្រឹមតែពីរបីសប្តាហ៍ប៉ុណ្ណោះក្នុងការប្រើប្រាស់បាន។

លោក Austin បានគូសបញ្ចាក់នៅក្នុងពិធីបើកកិច្ចប្រជុំនៅប្រទេសអាឡឺម៉ង់ជាមួយអ្នកគាំទ្រអន្តរជាតិរបស់អ៊ុយក្រែនថា "សហរដ្ឋអាម៉េរិកនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនបរាជ័យឡើយ" ហើយអាម៉េរិកនិងអាល្លឺម៉ង់និងបន្តសហការគ្នាដើម្បីបន្តជួយប្រទេសអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន។ លោកបន្តថា"យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវធនធានដែលខ្លួនត្រូវការដើម្បីទប់ទល់នឹងការឈ្លានពានរបស់វិមានក្រឹមឡាំង"៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង