Cctimesw1140xh150cm copy

រដ្ឋបាលរាជធានី នឹងចាប់វិធានការលើអាជីវករលក់ និងកែច្នៃសុីផ្លេ និងបំពុងសុីមុាំង ខុសបច្ចេកទេស

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី ១៩ មីនានេះ បានចេញសេចក្ដីប្រកាសអំពីការហាមឃាត់ការប្រើប្រាស់ ការតាំងលក់ និងការកែច្នៃសុីផ្លេ និងបំពង់សុីមុាំងខុសលក្ខណៈបច្ចេកទេស ដែលសកម្មភាពនេះបានបង្កដល់ការរំខានដល់សាលារៀន មន្ទីពេទ្យ វត្តអារាម និងធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ក៏ដូចជាការបង្កហានិភ័យដល់អ្នកធ្វើដំណើរ ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់កើតមានឡើង។

ដូចច្នោះ រដ្ឋបាលរាធានីភ្នំពេញ បានចេញសេចក្ដីប្រកាសលុបបំបាត់នូវភាពអសកម្មខាងលើ ដែលកង្កឡើងដោយឧបករណ៍កែច្នៃខុសលក្ខណៈបច្ចេកទេ និងរក្សានូវសុវត្តិភាព សណ្ដាប់ធ្នាប់ និងរបៀបរាប់រយសាធារណៈ ព្រមទាំងទប់ស្កាត់នូវភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ។ រដ្ឋបាលរាធានីភ្នំពេញ ក៏បានធ្វើការណែនាំដូចខាងក្រោម៖

១, ចំពោះអ្នកដែលប្រើប្រាស់យានយន្តដែលប្រើប្រាស់សុីផ្លេ និងបំពង់សុីមុាំងដែលបានកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រូវធ្វើការដោះឧបករណ៍ទាំងនោះចេញ ដោយត្រូវផ្លាស់ប្ដូរឲ្យបានត្រឹមត្រូវស្របតាមលកខណៈបច្ចេកទេសយានយន្តដូចសភាពដើមវិញ ស្របតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោ។

២, ចំពោះអាជិវករ ពាណិជ្ជករ ដែលកំពុងធ្វើអាជីវកម្មឧបករណ៍សុីផ្លេ និងបំពង់សុីមុាំងកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រូវបញ្ឈប់សកម្មភាពលក់ជាបន្ទាន់ ក្នុងករណីនៅលក់ឧបករណ៍ទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចនិងធ្វើការដកហូត ព្រមទាំងបិទទីតាំងអាជីវកម្មតែម្ដង។

៣, ចំពោះយានដ្ឋាន ឬទីតាំងកែច្នៃដែលធ្លាប់ និងកំពុងធ្វើការកែច្នៃសុីផ្លេ និងបំពង់សុីមុាំងខុសលក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបញ្ឈប់សកម្មភាពកែច្នៃជាបន្ទាន់ ក្នុងករណីនៅតែបន្តកែច្នៃឧបករណ៍ខុសលក្ខណៈបច្ចេកទេស អាជ្ញាធរមានសមត្ថកិច្ចនិងធ្វើការដកហូតនូវឧបករណ៍ទាំងនោះ និងបិទទីតាំងអាជីវកមុ្ម រួមទាំងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន។

អាជ្ញាធររាជធានីភ្នំពេញ បានសង្កត់ធ្ងនថា ប្រជាពលរដ្ឋដែលបានកំពុងប្រើប្រាស់ អាជីវករ ពាណិជ្ចករ និងម្ចាស់យានដ្ឋាន និងម្ចាស់ទីតាំងកែច្នៃនូវឧបករណ៍ខុសលក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបញ្ឈប់សកម្មភាពទាំងនេះ ជាបន្ទាន់ ដោយទុករយៈពេល ០១សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ផុតរយៈពេលឳសានវាទនេះ អាជ្ញាធរមានសមត្ថកិច្ចនិងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង