681 ezgif.com resize
Swift cc time

ស៊ីស៊ីថាមស៍ចុះMOUជាមួយChina News Agencyលើកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង គឺ លោក Huang Shaohua និពន្ធនាយកនៃទីភ្នាក់ងារ China News Agency និង លោក ផ្លុង វិចិត្រ អគ្គនិពន្ធនាយកសារព័ត៌មាន ស៊ីស៊ីថាមស៍។

ភ្នំពេញ៖ អង្គភាពសារព័ត៌មាន THE CAMBODIA CHINA TIMES (ហៅកាត់ ស៊ីស៊ីថាមស៍) និង សារព័ត៌មានពាណិជ្ជកម្ម The Commercial News នៅថ្ងៃទី ១៨ មីនានេះ បានមានការចុះអនុស្សរណៈ MOU លើកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយ China News Agency ដើម្បីធ្វើការផ្លាស់ព័ត៌មានពីគ្នាទៅវិញទៅមក។

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពី "ដើម្បីធ្វើការផ្លាស់ព័ត៌មានពីគ្នាទៅវិញទៅមក" ត្រូវបានចុះកិច្ចព្រមព្រៀងដោយ លោក ផ្លុង វិចិត្រ អគ្គនិពន្ធនាយកសារព័ត៌មាន ស៊ីស៊ីថាមស៍ និង លោក Huang Shaohua និពន្ធនាយកនៃទីភ្នាក់ងារ China News Agency នៅទីស្នាក់ការស៊ីស៊ីថាមស៍នៅទីក្រុងភ្នំពេញ។


Khcct banner

អត្ថបទទាក់ទង