រុស្សី៖ លោក វ្ល៉ាឌីមៀ ពូទីន កំពុងធ្វើដំណើរឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ដោយពង្រឹងការគ្រប់គ្រងរបស់លោកសម្រាប់រយៈពេលប្រាំមួយឆ្នាំទៀតខាងមុខទៀតដោយលទ្ធផលឆ្នោតបណ្តោះអាសន្នលោកនាំមុខគេជាង ៨៨ភាគរយដែលជាសម្លេងវ៉ាដាច់ដៃគូប្រកួតរបស់លោក ៣នាក់ផ្សេងទៀត។ ប្រធានាធិបតីរុស្ស៊ីអាចនិងបន្តកាន់តំណែងជាប្រធានាធិបតីបន្ទាប់ពីកំណត់ត្រា ៨៨ ភាគរយនៃការបោះឆ្នោត និងចំនួនអ្នកទៅបោះឆ្នោតច្រើនជាង ៧០ ភាគរយ។
លទ្ធផលដែលរាប់បញ្ចូលទាំងចំនួនសរុបពីតំបន់ចំនួនប្រាំរបស់អ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី គឺជាការសន្និដ្ឋានលទ្ធផលនៃការឈ្នះឆ្នោតរបស់លោកពូទីនទុកជាមុន លោកពូទីនបានថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត លោកបានមានប្រសាសន៍ថា "ផែនការទាំងអស់ដែលយើងបានបង្កើតដើម្បីអភិវឌ្ឍប្រទេសរុស្ស៊ីនឹងពិតជាត្រូវបានអនុវត្ត ហើយគោលដៅរបស់ពួកយើងនិងបានសម្រេច" ។ លោក ពូទីន បានបង្ហាញទំនុកចិត្តថា រុស្ស៊ីនឹងឈ្នះសង្រ្គាមហើយបញ្ហាប្រឈមសំខាន់ៗនៃអាណត្តិរយៈពេលប្រាំមួយឆ្នាំបន្ទាប់របស់លោកគឺ "ការសម្រេចបាននូវគោលដៅនៃប្រតិបត្តិការពិសេសនៅអ៊ុយក្រែននិងការពង្រឹងសមត្ថភាពការពារជាតិ និងកងកម្លាំងប្រដាប់អាវុធរបស់រុស្សី"៕