Cctimesw1140xh150cm copy

កម្លាំងចម្រុះជិត១០០០នាក់បន្តចុះបង្ក្រាបបទល្មើស«កាប់ទន្ទ្រានព្រៃយកដីរដ្ឋ»នៅពោធិ៍សាត់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ពោធិ៍សាត់៖កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជិត១០០០នាក់ បានបន្តចុះបង្ក្រាបបទល្មើសកាប់រុករានទន្ទ្រានព្រៃយកដីរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។នៅថ្ងៃទី៤ នៃយុទ្ធនាការ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនមនុស្ស ៤នាក់ (ស្រី ២នាក់) និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ១នាក់ទៅពន្ធនាគារខេត្តពោធិ៍សាត់ តាមដីកាបង្គាប់ឱ្យឃុំខ្លួន ១ករណី។

ក្នុងយុទ្ធនាការចុះបង្ក្រាបទ្រុងទ្រាយធំនោះ ប្រើប្រាស់កម្លាំងសរុប ៧៨៩នាក់ ដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និង នាយករងរដ្ឋបាល ១នាក់ ចែកជា ៨ក្រុម។ថ្ងៃទី៤នៃយុទ្ធនាការបង្ក្រាបបទល្មើសនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានឃ្លុំដីជាង ១.០០៩ហិកតា ដកហូតម៉ាស៊ីនបាញ់ថ្នាំស្មៅ ១គ្រឿង, ម៉ូតូម៉ាក Wave ពណ៌ខ្មៅ ១គ្រឿង និងបានរឹបអូស វត្ថុតាងមាន៖ រោងប្រក់ស័ង្កសី៧ម x ៨ម ៦ ខ្នង ខ្ទមប្រក់តង់ ៣ម x ៤ម ១១ខ្ទម, ដំឡូងមី ១,០៤៥ បាច់ រោងប្រក់ស្លឹក ១៣ខ្នង, មើមដំឡូងមី ៥០ការ៉ុង, ដើមចេក ១៧១គុម្គ, ដើមដូង ៨ដើម, ដើមខ្នុរ ៤ដើម។

យោងតាមរបាយការណ៍ពីក្រសួងបរិស្ថាន សមត្ថកិច្ចចម្រុះ ក៏បានរឹបអូសដួចជា រោងប្រក់សង្ក័សី ៣ម x ៤ម ៤ខ្នង, រោងប្រក់តង់កៅស៊ូ ២ម x ៣ម ៧ខ្នង និងបង្គោលរបង ៥០ដើម។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រទី ១៥ ខែមិនា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើការគ្រប់គ្រងនិងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ។

ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរួមមាន៖ ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។

យោងតាមអង្គប្រជុំកាលពីម៉ោង១៥និង០០នាទី,ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តពោធិសាត់ ក្រោមអធិបតិភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងនាយឧត្តមសេនីយ៍ សៅ សុខា បានសម្រេចបញ្ជូនកម្លាំងកងរាជអាវុធហត្ថ ២៥០នាក់ និងកម្លាំងនគរបាលចំនួន២៥០នាក់ ដើម្បីចូលរួមអន្តរាគមន៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅមូលដ្ឋានខេត្តពោធិ៍សាត់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង