681 ezgif.com resize
Swift cc time

សិង្ហបុរីផ្តល់ជំនួយ«មនុស្សធម៌»លើកទី៣ដល់តំបន់ហ្គាហ្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានផ្តល់ជំនួយមនុស្សធម៌លើកទី៣ទៅកាន់តំបន់ហ្គាហ្សា តាមរយៈប្រទេសហ្ស៊កដានី។ ជំនួយមនុស្សធម៌នេះធ្វើឡើងដើម្បីជួយសម្រាលបន្ទុក និងជួយសង្រ្គោះពលរដ្ឋក្នុងតំបន់ហ្គាហ្សាដែលកំពុងតែប្រឈមនិងវិបត្តិផ្សេងៗរួមមានជំងឺ ការកង្វះខាតស្បៀងអាហារ និងរបស់របរប្រើប្រាស់ចាំបាច់មួយចំនួនទៀត។

រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរីលោក Vivian Balakrishnan នឹងធ្វើទស្សនកិច្ចការងារទៅកាន់ទីក្រុង Amman ប្រទេសហ្ស៊កដានី ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ ដើម្បីប្រគល់ជំនួយក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលហ្ស៊កដានី។ កងទ័ពអាកាសនៃសាធារណរដ្ឋសិង្ហបុរី (RSAF) នឹងដាក់ពង្រាយយន្តហោះដឹកជញ្ជូន A330 Multi-Role Tanker Tanker Transport (MRTT) និងយន្តហោះ C-130 សម្រាប់បេសកកម្មដឹកជញ្ជូននេះ។

លោក Lee Hsien Loong នាយករដ្ឋមន្ត្រីនៃប្រទេសសឹង្ហបុរី បានបង្ហាញការគាំទ្រចំពោះស្តេចហ្ស៊កដានី លោក Abdullah II សម្រាប់ការសម្របសម្រួលការដឹកជញ្ជូនរបស់សិង្ហបុរីទៅកាន់តំបន់ហ្គាហ្សា និងការបញ្ជូនកងទ័ពអាកាស Royal Jordanian Air Force ដើម្បីជួយក្នុងប្រតិបត្តិការដឹកជញ្ជូនជំនួយមនុស្សធម៌នេះផងដែរ៕

Khcct banner

អត្ថបទទាក់ទង