Cctimesw1140xh150cm copy

វៀតណាមសង្រ្គោះពលរដ្ឋខ្លួន១៥នាក់ ក្រោយចាញ់បោកមេខ្យល់មកកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អាជ្ញាធរ​វៀតណាម និង​កម្ពុជា សហការ​គ្នា​បំពេញ​នីតិវិធី​បញ្ជូន​ជនជាតិ​វៀតណាម ១៥​នាក់​ដែល​បោក​បញ្ឆោត​ចូល​មក​ធ្វើ​ការ​នៅ​កម្ពុជា VN Express

វៀតណាម៖ ជនជាតិវៀតណាមចំនួន ១៥ នាក់ដែលត្រូវបានជួញដូរកម្លាំងពលកម្មមកកម្ពុជាត្រូវបានធ្វើមាតុភូមិនិវត្តន៍កាលពីថ្ងៃអង្គារបន្ទាប់ពីត្រូវបានឃុំខ្លួនដោយមន្រ្តីអន្តោប្រវេសន៍។ ឆ្មាំព្រំដែនខេត្តតៃនិញ បានទទួលជនរងគ្រោះដែលត្រូវបានអាជ្ញាធរកម្ពុជាប្រគល់នៅច្រកទ្វារព្រំដែន Moc Bai។ ពលរដ្ឋវៀតណាមទាំងនោះត្រូវបានគេជឿថាត្រូវបានគេនាំមកប្រទេសកម្ពុជាដោយសន្យាផ្តល់ការងារដែលទទួលបានប្រាក់ខែខ្ពស់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express បានចេញផ្សាយ។

តំណាងឆ្មាំច្រកទ្វារព្រំដែន Moc Bai បាននិយាយថា ជនទាំង១៥នាក់នោះមានអាយុពី១៨ដល់៣០ឆ្នាំ។ ក្នុងចំណោមពួកគេមានតែ១០នាក់ប៉ុណ្ណោះមានលិខិតឆ្លងដែន ហើយអ្នកខ្លះទៀតមិនមានឯកសារផ្ទាល់ខ្លួនទេ ហើយអ្នកទាំងនោះត្រូវបានឃុំខ្លួននៅការិយាល័យអន្តោប្រវេសន៍ក្បែរព្រំដែន។បន្ទាប់មក ស្ថានទូតវៀតណាមបានស្នើដល់អាជ្ញាធរកម្ពុជា បំពេញនីតិវិធី ដើម្បីបញ្ជូនពួកគេត្រឡប់ទៅប្រទេសវៀតណាមវិញ។

កម្លាំងការពារព្រំដែន និងសមត្ថកិច្ចផ្សេងទៀត កំពុងផ្ទៀងផ្ទាត់អត្តសញ្ញាណ និងបំពេញនីតិវិធីបញ្ជូនពួកគេទៅផ្ទះវិញ។នៅតាមតំបន់ព្រំដែនកម្ពុជា ដូចជាខេត្ត Tay Ninh ឡុងអាន និងខេត្តអានយ៉ាង នាពេលថ្មីៗនេះ បានទទួលជនជាតិវៀតណាមយ៉ាងច្រើនដែលត្រូវបានជួយសង្គ្រោះពីកាស៊ីណូនៅកម្ពុជា និងអាជីវកម្មផ្សេងទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង