Cctimesw1140xh150cm copy

សមាគមឧកញ៉ាព្រមានចាត់វិធានការផ្លូវច្បាប់លើបុគ្គលយក«ងារឧកញ៉ា»ទៅប្រព្រឹត្តខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកឧកញ៉ា លី យ៉ុង​ផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា។

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី ១៣ មីនា បានប្រកាសព្រមានពីការប្រើប្រាស់វិធានការផ្លូវច្បាប់ចំពោះបុគ្គលមួយចំនួនដែលយក«ងារឧកញ៉ា»ទៅប្រព្រឹត្តខុសច្បាប់ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដល់គោរមងារឧកញ៉ា។ការប្រកាសនេះ ធ្វើឡើងក្រោយពីមានហេតុការណ៍ជនបោកប្រាស់ប្រជាពលរដ្ឋចេញពីឧកញ៉ា និង ទទួលការរិះគន់ជាច្រើនពីមហាជនខ្មែរទូទៅ។

ភ្លាមៗក្រោយពីហេតុការណ៍ចាប់ខ្លួន ឧកញ៉ា ឡេង ចាន់ណា និងបក្សពួកបានបោកប្រាស់ប្រជាពលរដ្ឋ ហើយត្រូវអាជ្ញាធរខេត្តសៀមរាបចាប់ខ្លួន សមាគមឧកញ៉ាកម្ពុជាដែលមានអ្នកឧកញ៉ា លី យ៉ុង​ផាត់ ជាប្រធានបានចេញសេចក្តីប្រកាសព័ត៌មានការពារភាពស្អាតស្អុំរបស់ឧកញ៉ា។

បើតាមសេចក្តីប្រកាសព័ត៌មាន សមាគមបានសង្កេតឃើញថា មានការផ្សព្វផ្សាយថ្មីៗតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹង ឧកញ៉ា នៅកម្ពុជា នាំឱ្យមានការវាយប្រហារ ឬយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរព្រមទាំងកិត្តិយសរបស់គោរមវន្តផ្សេងទៀតដែលមិនបានជាប់ពាក់ព័ន្ធឬបង្កបញ្ហាណាមួយនោះ។សម្រាប់សមាគម សមាគមឧកញ៉ាកម្ពុជាគឺជា ស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា និងការពារផលប្រយោជន៍ស្របច្បាប់ និងកិត្តិយសរបស់ ឧកញ៉ា ជាសមាជិកនិងមានគោលបំណង ទស្សនវិស័យ និង បេសកកម្មច្បាស់លាស់។

សមាគម បានព្រមានថា បច្ចុប្បន្ននេះសមាគមឧកញ៉ាកម្ពុជា កំពុងសិក្សាលទ្ធភាពក្នុងការចាត់វិធានការផ្លូវច្បាប់លើបុគ្គលមួយចំនួនដែលយកងារជា ឧកញ៉ា ទៅប្រព្រឹត្តខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមវន្តជាឧកញ៉ាដទៃទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង