Cctimesw1140xh150cm copy

ផ្ទុះហ្គាសក្នុងភោជនីយដ្ឋានចិនមួយ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ យ៉ាងហើចណាស់មានមនុស្ស ២នាក់ បានស្លាប់ និង ២២នាក់ទៀត បានរងរបួស និងអគារ រថយន្ដ សម្ភារៈប្រើប្រាស់ជាច្រើនទៀតបានរងនូវការខូចខាត ក្នុងហេតុការណ៍ផ្ទុះហ្គាសមួយនៅភោជនីយដ្ឋានក្នុងខេត្ត Hebei (ហឺប៉ី) ភាគខាងជើងរបស់ប្រទេសចិន ដោយបណ្ដាលមកពីការលេចធ្លាយឧស្ម័ន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិនបានចេញផ្សាយ។

ទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់ប្រទេស បានរាយការណ៍ថា ហេតុការណ៍នេះបណ្ដាលមកពីការលេចធ្លាយឧស្ម័ន ដោយបានបង្កឱ្យមានឧបទ្ទវហេតុផ្ទុះជាអណ្ដាតភ្លើងនៅក្នុងហាងមួយក្នុងទីក្រុង Yanjiao ក្នុងប្រទេសចិន។ ក្រុមមន្ត្រីជួយសង្គ្រោះ អ្នកពន្លត់អគ្គីភ័យ ផ្នែកសុខភាព និងមន្ត្រីផ្សេងទៀតបានព្យាយាមក្នុងការជួយសង្គ្រោះមនុស្សទាំងអស់ដែលកំពុងតែរងគ្រោះ។ មន្ត្រីពន្លត់អគ្គីភ័យម្នាក់ បាននិយាយថា ភ្លើងត្រូវបានគ្រប់គ្រងទាំងស្រង់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣៦ គ្រឿង និងមានមន្រ្តីសង្រ្គោះប្រមាណចំនួន ១៥៤ នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីធ្វើការសង្រ្គោះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង