Cctimesw1140xh150cm copy

ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសឆបោកពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នាថ្ងៃទី ១២ មីនានេះ បានចេញសេចក្ដីប្រកាស អំពីការចាប់ឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា និងបក្ខពួក ពាក់ព័ន្ធនឹងបទល្មើស ឆបោករំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ដល់ពលរដ្ឋ។

តុលាការខេត្តសៀមរាប បានឲ្យដឹងថា សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការចាប់ឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនប្រ៊ីលានសុីធីវើលដ៍ ឯ,ក និងបក្ខពួក តាមដីការបញ្ជាឲ្យចាប់ខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយផ្អែកតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងទៅកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងបទឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ហើយជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង