Cctimesw1140xh150cm copy

ស្ថាប័នបោះឆ្នោតថៃស្នើតុលាការ«រំលាយគណបក្ស»ឆ្ពោះទៅមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រមុខបក្សឆ្ពោះទៅមុខលោក ភីថា លឹមចារើនរាត់

បាងកក៖ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ នៅថ្ងៃអង្គារ ទី១២ ខែមីនា នេះបានអនុម័តសេចក្តីសម្រេចមួយ ដើម្បីស្នើសុំឱ្យតុលាការរំលាយគណបក្សប្រឆាំង Move Forward (MFP)ឆ្ពោះទៅមុខ។ចំណាត់ការនេះធ្វើឡើងតាមសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញក្នុងខែមករា ដែលបានអះអាងថាបក្សឆ្ពោះទៅមុខដែលបានឈ្នះការបោះឆ្នោតសកលកាលពីឆ្នាំមុនបានបំពានរដ្ឋធម្មនុញ្ញជាមួយនឹងផែនការរបស់ខ្លួនក្នុងការផ្លាស់ប្តូរច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃអង្គារថា "មានភស្តុតាងគ្រប់គ្រាន់សម្រាប់ចោទប្រកាន់បក្សឆ្ពោះទៅមុខដែលបានបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ" ។គណៈកម្មការរៀបចំការបោះឆ្នោតបានពិចារណា និងវិភាគសាលក្រមរបស់តុលាការធម្មនុញ្ញ ហើយបានសម្រេចជាឯកច្ឆ័ន្ទ ដើម្បីសុំឱ្យតុលាការធម្មនុញ្ញរំលាយបក្សឆ្ពោះទៅមុខ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង