Cctimesw1140xh150cm copy

ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ឱសថ Ketosteril tablets គ្មានលេខបញ្ជិកា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព ថ្នាំមានបញញ្ជិកា Ketosteril tablets

ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី ១១ មីនា បានជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះឱសថ Ketosteril tablets  ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល និងកំពុងធ្វើចរាចរណ៍លើទីផ្សារ នៅប្រទេសកម្ពុជា ដែលមានលក្ខណៈស្រដៀងនឹងឳសសថដែលកំពុងចែកចាយដោយក្រុមហ៊ុន Mega Lifesciences Pty Ltd។

ក្រសួងសុខាភិបាល បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ ឳសថដែលគ្មានលេខបញ្ជិកាខាងលើ ជាបន្តទៀត ព្រោះឳសថនេះមិនអាចធានាបាននូវ គុណភាព សុវត្តិភាព និងប្រសិទ្ធភាពបានឡើយ ហើយវាអាចជាឳកាសក្លែងក្លាយ បណ្ដាលឲ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

បន្ថែមពីនេះ ក្រសួងសុខាភិបាល តម្រូវឲ្យបុគ្គលដែលចែកចាយ ឬលក់ឳសថគ្មានបញ្ជិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទែទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឳសថខាងលើនេះជាបន្ទាន់។ ក្រសួង សុខាភិបាល នឹងមានវិធាការតឹងរឹុងទៅតាមផ្លូវច្បាប់ចំពោះជនណាដែលចែកចាយ ឬលក់ឳសថគ្មានលេខបញ្ជិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឳសថជាធរមានផងដែរ៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង