Cctimesw1140xh150cm copy

«បច្ចេកវិទ្យាឆ្លាតវៃ»ជួយសម្រួលដល់កម្លាំងពលកម្មចិនកំពុងដាំដុះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ការដាំដុះនិទាឃរដូវកំពុងដំណើរការយ៉ាងពេញទំហឹងនៅក្នុងតំបន់មួយចំនួននៃប្រទេសចិន ដោយមានជំនួយពីអ្នកឯកទេសកសិកម្ម និងបច្ចេកវិជ្ជាទំនើបដើម្បីបង្កើនផលិតភាពដោយក្នុងនោះតំបន់ជាច្រើនក៏បានប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃដើម្បីជួយសម្រួលដល់កម្លាំងពលកម្មរបស់កសិករចិនផងដែរ។

ម៉ាស៊ីនកសិកម្មដ៏ធំ និងយន្តហោះគ្មានមនុស្សបើក ត្រូវបានគេប្រើប្រាស់មមាញឹកសម្រាប់ការបាញ់ថ្នាំលើស្លឹកនៃដំណាំរុក្ខជាតិនៅក្នុងវាលស្រូវសាលីនៃទីក្រុង Xingtai ខេត្ត Hebei ភាគខាងជើងប្រទេសចិន។ ការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃឲ្យជួយស្រោចដំណាំផ្សេងៗបានជួយសម្រាលកម្លាំងកសិករចិន និងសន្សំសំចៃពេលវេលាជាខ្លាំង។

កសិករចិនម្នាក់បានអះអាងថាសហករណ៍របស់យើងសម្រេចបាននូវការដាំដុះតាមយន្តការពេញលេញនៅឆ្នាំនេះ ដែលត្រូវបានគេរំពឹងថានឹងអាចសន្សំសំចៃថ្លៃដើមបាន ៧៥០យន់ (ប្រហែល ១០៤ដុល្លារអាម៉េរិក) ក្នុងមួយហិកតា។ កសិកររូបនេះរំពឹងថាទិន្នផលស្រូវសាលីរបស់ខ្លួននឹងលើសពី ៩,០០០០ គីឡូក្រាមក្នុងមួយហិកតាហើយប្រាក់ចំណូលនឹងកើនឡើង ៣,០០០ យន់ (ប្រហែល ៤១៧ ដុល្លារអាម៉េរិកក្នុងមួយហិកតា។

កសិកដដែលបន្តទៀតថាភ្លៀងធ្លាក់ខ្លាំងក្នុងរដូវរងាបានបណ្តាលឱ្យមានសំណើមដីខ្ពស់នៅក្នុងទីក្រុង Xingtai ជាកន្លែងដែលស្រូវសាលីជាង ៣៥៣,០០០ ហិកតាកំពុងលូតលាស់ល្អ។ ប៉ុន្តែសត្វល្អិតមួយចំនួនកំពុងគំរាមកំហែងដល់ដំណាំរបស់កសិករក្នុងស្រុក។ ដើម្បីជាដំណោះស្រាយអ្នកឯកទេសកសិកម្មកំពុងបង្រៀនកសិករពីរបៀបអនុវត្តជី និងកំចាត់សត្វល្អិតប្រកបដោយប្រសិទ្ធភាព ដោយមានយន្តហោះគ្មានមនុស្សបើកបាននឹងកំពុងហោះហើរ ដើម្បីបាញ់ថ្នាំជី និងថ្នាំសម្លាប់សត្វល្អិតលើដំណាំស្រូវជាច្រើនម៉ឺនហិកតា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង