681 ezgif.com resize
Swift cc time

ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ បម្រុងនាំគ្រឿងញៀនពីកម្ពុជាទៅជប៉ុន

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានសមត្ថកិច្ចគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១០ មីនា ខណៈពេលដែលជនជាតិចិនតៃវ៉ាន់នេះ បម្រុងនាំគ្រឿងញៀនពីកម្ពុជាទៅជប៉ុន តាមជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សមត្ថកិច្ចគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ ដែលបម្រុងនាំគ្រឿងញៀនពីកម្ពុជាទៅជប៉ុន តាមជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ជនសង្ស័យរូបនេះមានឈ្មោះ ហ័ង ថឹងយ៉ាវ (HUANG TENG YAO) ជនជាតិចិនតៃវ៉ាន់ ដែលជាអ្នកដំណើរតាមជើងយន្តហោះ ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន។ វត្ថុតាងចាប់យកបាន មានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៣៥ដុំដែលរុំជាប់ខ្លួនជនល្មើស ទម្ងន់សរុប៤៩៦៥.៣០ក្រាម។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕


Khcct banner

អត្ថបទទាក់ទង