Cctimesw1140xh150cm copy

អាម៉េរិកប្រកាសកញ្ចប់ទឹកលុយវិនិយោគ«១ពាន់លានដុល្លារ»ជាមួយហ្វីលីពីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លោកស្រី Gina Raimondo

ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លោកស្រី Gina Raimondo បានអះអាងនៅក្នុងដំណើរទស្សនកិច្ចផ្លូវការមួយទៅកាន់ទីក្រុងម៉ានីលនៅព្រឹកថ្ងៃចន្ទថា ក្រុមហ៊ុនអាម៉េរិកគ្រោងនឹងប្រកាសការវិនិយោគដែលមានទឹកប្រាក់ជាង ១ ពាន់លានដុល្លារនៅក្នុងប្រទេសហ្វីលីពីន។

បើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះបានឲ្យដឹងថាការវិនិយោគនឹងស្ថិតក្នុងវិស័យដូចជា ថាមពលពន្លឺព្រះអាទិត្យរថយន្តអគ្គិសនី និងការរំលាយអាហារ ហើយក្រុមហ៊ុនអាម៉េរិកមានបំណងចង់ធ្វើអាជីវកម្មក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួយទៀតផងដែរ។ បច្ចុប្បន្ននេះលោកស្រី Raimondo កំពុងស្ថិតនៅក្នុងទីក្រុងម៉ានីលសម្រាប់បេសកកម្មពាណិជ្ជកម្ម និងវិនិយោគរយៈពេលពីរថ្ងៃជំនួសឲ្យប្រធានាធិបតីអាម៉េរិកលោក Joe Biden៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង