Cctimesw1140xh150cm copy

ទឹកជំនន់នៅឥណ្ឌូណេស៊ីសម្លាប់មនុស្ស ២១ នាក់ស្លាប់ និង ៦ នាក់បាត់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហ្សាការតា៖ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបាននាំមកនូវទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងខេត្តស៊ូម៉ាត្រាភាគខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ី ដោយបង្ខំឱ្យមានការជម្លៀសមនុស្សជាង ៧៥,០០០ នាក់ ដោយទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១ នាក់ និង ៦ នាក់ទៀតបាត់ខ្លួន។គ្រោះមហន្តរាយចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅក្នុងទីរួមខេត្ត Padang និងតំបន់ចំនួនប្រាំបីផ្សេងទៀតបានបំផ្លាញផ្ទះជិត ៧០០ ខ្នង ស្ពាន និងសាលារៀនជាច្រើន និងដីស្រែចំនួន ១១៣ ហិកតាត្រូវបានរកការបំផ្លិចបំផ្លាញ។

លោក Fajar Sukma មន្ត្រីមកពីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយកោះស៊ូម៉ាត្រាខាងលិចនៃប្រទេសឥណ្ឌូនេស៊ី បានប្រាប់ AFP តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា "គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះមាន មនុស្ស ២១ នាក់ត្រូវបានគេរកឃើញថាបានស្លាប់ ហើយមនុស្ស ៦ នាក់នៅតែបាត់ខ្លួន" ហើយជាច្រើនម៉ឺននាក់ទៀតកំពុងតែជម្លៀសទៅកាន់ទីសុវត្ថិភាព ។លោក Fajar បន្តថាភូមិមួយស្ថិតនៅលើភ្នំមួយក្នុងសង្កាត់ Sutera ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយមានប្រជាជនប្រហែល ២០០ គ្រួសារនៅក្នុងតំបន់នេះបានចាកចេញទៅស្វែងរកទីជម្រកថ្មីបណ្តោះអាសន្ន។

ចំណែកលោក Abdul Muhari អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី BNPB បាននិយាយថា អ្នកដែលត្រូវបានជម្លៀសបានប្រមូលផ្តុំគ្នានៅក្នុងវិហារអ៊ីស្លាមដែលនៅជិតបំផុត ប៉ុន្តែមិនមានជម្រកបណ្តោះអាសន្នណាមួយត្រូវបានបង្កើតឡើងនោះទេ។ ជងរងគ្រោះបានទទួលអាហារ ទឹក និងថ្នាំ ហើយមានអ្នកខ្លះទៀតបានត្រឡប់ទៅផ្ទះវិញ។

គួរបញ្ជាក់ថាភ្លៀងធ្លាក់ខ្លាំងនៅដើមសប្តាហ៍មុន បានបណ្តាលឱ្យទឹកទន្លេហូរហៀរ និងបង្កឱ្យមានទឹកជំនន់ និងការបាក់ដី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ ទីភ្នាក់ងារបានព្រមានអំពីការខូចខាតបន្ថែមទៀតពីទឹកជំនន់ និងការរអិលបាក់ដី។រដូវវស្សារបស់ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើមនៅក្នុងខែមករា ជាមួយនឹងទីភ្នាក់ងារឧតុនិយម BMKG បានព្យាករណ៍ថានឹងមានការកើនឡើងទឹកខ្ពស់បំផុតក្នុងត្រីមាសទីមួយ ជាពិសេសនៅលើកោះជ្វា និងកោះស៊ូម៉ាត្រា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង