រុស្សី៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova បានប្រកាសចាត់ទុកការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) មិនមាន "សារៈសំខាន់សម្រាប់ប្រទេសរុស្សី និងបានចាត់ដីការនោះជាមោឃៈ "។ ការប្រកាសរបស់លោកស្រីជាអ្នកនាំពាក្យកំពូលរបស់រុស្សីនេះធ្វើឡើងបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញសារដីការតាមចាប់ខ្លួនមេទ័ពកំពូលរុស្សីពីរូបដែលមានឈ្មោះថា លោក Viktor Kinolayevich Sokolov និងលោក លោក Sergei Ivanovich Kobylash លើការចោទប្រកាន់ពាក់ព័ន្ធពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងប្រទេសអ៊ុយក្រែន។
បើតាមលោកស្រី Zakharova បានគូសបញ្ជាក់ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់តុលាការក្នុងការចេញដីកាចាប់ខ្លួនមន្ត្រីយោធារុស្ស៊ីពីរនាក់គឺលោក Sergey Ivanovich Kobylash និង Viktor Nikolayevich Sokolov ថា "ទាំងប្រទេសរុស្សីនិងប្រទេសជាច្រើនទៀតមិនចូលរួមតាមសាលប្រកាសរបស់តុលាការរុស្សីដែលបានចេញចាប់ខ្លួមមេទ័ពកំពូលរុស្សីឡើយ" លោកស្រីក៏បានចាត់ទុកសាលដីការនេះជាចេតនានយោបាយ៕