អាម៉េរិក៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICCបានចេញដីកាចាប់ខ្លួនមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ី ២រូប រួមាមាន លោក Sergei Ivanovich Kobylashនិងលោក Viktor Kinolayevich Sokolov លើការចោទប្រកាន់ពាក់ព័ន្ធពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងប្រទេសអ៊ុយក្រែន។
តុលាការ ICC ដែលមានទីតាំងនៅក្នុងទីក្រុងឡាអេ បានឲ្យដឹងក្រោមហេតុផលថាមន្រ្តីជាន់ខ្ពស់រុស្សីទាំងពីររូបខាងលើ បានដឹកនាំការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន និងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃអំពើអមនុស្សធម៌ ចាប់តាំងពីខែតុលា ឆ្នាំ ២០២២ មដល់ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣។ ចំពោះសកម្មភាពវាយប្រហារនៅក្នុងសង្គ្រាមរបស់រុស្សីលើអ៊ុយក្រែន បានធ្វើឲ្យមានការប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់ និងការខូចខាតដែលបណ្តាលមកពីការវាយប្រហារជាច្រើនទៀត ដោយសារការមេបញ្ជាការរុស្សីទាំងពីររូបនេះ ដែលបញ្ជាឲ្យវាយប្រហារលើជនស៊ីវិលអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀត។
ជាការឆ្លើយតបប្រទេសរុស្ស៊ី បានបដិសេធចំពោះការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដោយចេតនា ក្នុងប្រទេសអ៊ុយក្រែន ដោយរុស្សីបានអះអាងថា ការវាយប្រហាររបស់ខ្លួនគឺសុទ្ធតែមានគោលបំណង កាត់បន្ថយសមត្ថភាពប្រយុទ្ធរបស់ប្រទេសអ៊ុយក្រែនពោរគឺវាយប្រហារតែគោលដៅដែលមានទាហានឈរជើងតែប៉ុណ្ណោះ៕