Cctimesw1140xh150cm copy

ជនជាតិអាល្លឺម៉ង់ម្នាក់«ចាក់វ៉ាក់សាំង កូវីដ២១៧ដង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាល្លឺម៉ង់៖ បុរសជនជាតិអាឡឺម៉ង់ វ័យ៦២ឆ្នាំម្នាក់ មកពីទីក្រុង Magdeburg ភាគកណ្តាលនៃប្រទេសអាឡឺម៉ង់ បានចាក់វ៉ាក់សាំងជំងឺ COVID-19 រហូតទៅដល់ ២១៧ដង ដោយមិនទទួលរងនូវផលប៉ះពាល់ណាមួយចំពោះបញ្ហារបស់វ៉ាក់សាំងនោះទេ ដែលលោកបានក្លាយជា អ្នកចាក់វ៉ាក់សាំងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតអាម៉េរិក The New York Post បានចេញផ្សាយ។

ក្រុមអ្នកស្រាវជ្រាវ បាននិយាយ បុរសនោះស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងជាច្រើនដងដោយខ្លួនឯងផ្ទាល់ដើម្បីការពារជំងឺ COVID-19 ។ បុរសរូបនេះ បានព្យាយាមចាក់ថ្នាំជាច្រើនដង ដើម្បីប្រមូលសន្លឹកថ្នាំមកសន្សំ បន្ទាប់មកលក់សន្លឹកថ្នាំនោះឱ្យអ្នកដែលមិនចង់ចាក់វ៉ាក់សាំង។ បញ្ហានេះ រដ្ឋអាជ្ញាសាធារណៈនៅទីក្រុង Magdeburg បានបើកការស៊ើបអង្កេតលើការចោទប្រកាន់អំពីការក្លែងបន្លំលើករណីនេះ ប៉ុន្តែមិនមានការចោទប្រកាន់ពីបទឧក្រិដ្ឋណាមួយឡើយ។ បុរសម្នាក់នោះ បានអះអាងថា បានទទួលវ៉ាក់សាំងចំនួន ២១៧ នៃវ៉ាក់សាំង COVID-19 ចំនួន ៨ប្រភេទផ្សេងគ្នា ដែលរាប់បញ្ចូលទាំងវ៉ាក់សាំងកូវីដជំនាន់ចុងក្រោយផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង