Cctimesw1140xh150cm copy

ចិនប្រកាស«Free VISA»ដល់ប្រទេសអ៊ឺរ៉ុបចំនួន៦ប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi 

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានគូសបញ្ចាក់ថាប្រទេសចិននឹងអនុវត្តគោលនយោបាយគ្មានទិដ្ឋាការ( Free VISA) សម្រាប់ប្រទេសស្វីស អៀរឡង់ ហុងគ្រី អូទ្រីស បែលហ្ស៊ិក និងលុចសំបួក្នុងមូលដ្ឋានសាកល្បង ចាប់ពីថ្ងៃទី ១៤ ខែមីនា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅខាងក្រៅសម័យប្រជុំលើកទី ២ នៃសភាប្រជាជនជាតិលើកទី ១៤ របស់ចិន លោក Wang បានអះអាងថា "យើងសង្ឃឹមថាប្រទេសជាច្រើនទៀតក៏នឹងផ្តល់ការសម្របសម្រួលទិដ្ឋាការដល់ពលរដ្ឋចិន និងធ្វើការជាមួយយើងផងដែរ ដើម្បីបង្កើតបណ្តាញផ្លូវល្បឿនលឿនសម្រាប់ការធ្វើដំណើរឆ្លងព្រំដែន និងលើកទឹកចិត្តឱ្យជំរុញដំណើរការជើងហោះហើរអន្តរជាតិឡើងវិញ"៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង