ថៃ៖ រដ្ឋាភិបាលនៃក្រុងបាងកកនាថ្ងៃពុធនេះបានស្នើឲ្យធនាគារក្នុងប្រទេសកាត់បន្ថយការប្រាក់ស្របពេលដែលវិបត្តិសេដ្ឋកិច្ចមួយចំនួនក្នុងប្រទេសកំពុងតែប្រឈមជាមួយនិងការលំបាកជាខ្លាំង។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំប្រទេសថៃនេះ ក្រោយពេលដែលនាយករដ្ឋមន្រ្តី លោក ស្រេថា ថាវីស៊ីន បានទទូចម្តងហើយម្តងទៀតឱ្យធនាគារកណ្តាលថៃ (BOT) កាត់បន្ថយអត្រាការប្រាក់ខ្លះក្នុងហេតុផលថាសេដ្ឋកិច្ចស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរ ប៉ុន្តែការស្នើរបស់លោកត្រូវបានធនាគារកណ្តាលបដិសេធនូវសំណើររបស់លោក។ រហូតមកដល់ពេលនេះ BOT (Bank of Thailand) បានកាត់បន្ថយលើការចំណាយលើការខ្ចីប្រាក់ដោយរក្សាអត្រាការប្រាក់ក្នុងអត្រា ២,៥០ ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍។
គួរបញ្ចាក់ថាសន្ទស្សន៍នៃតម្លៃទំនិញប្រើប្រាស់នៅប្រទេសថៃ គិតមកត្រឹមខែកុម្ភៈ បានធ្លាក់ចុះក្នុងរយៈពេលប្រាំខែជាប់គ្នាដោយធ្លាក់ចុះដល់ ០,៧៧ ភាគរយ ហើយផែនការ ១៤ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃក្នុងការផ្តល់ឱ្យពលរដ្ឋម្នាក់ ១០,០០០ បាត (២៧៩,៥៦ ដុល្លារ) ដល់ប្រជាជនថៃចំនួន ៥០ លាននាក់ ដែលត្រូវចំណាយនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេតាមរយៈកាបូបឌីជីថលនឹងជួយជំរុញផលិតផលក្នុងស្រុកសរុបចំនួន ១ ភាគរយ ប៉ុន្តែវាក៏បានបង្កើនបំណុល ៣ ភាគរយផងដែរ៕