Cctimesw1140xh150cm copy

«ពិន័យ៣០០ដុល្លារ»បន្ទាប់ពី Live ប្រាប់ទីតាំងប៉ូលិសវាស់ជាតិអាកុល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មន្ត្រី​ប៉ូលិស​ចរាចរណ៍​ម្នាក់​ពិនិត្យ​កម្រិត​ជាតិ​អាល់កុល​របស់​អ្នក​បើក​បរ​ម្នាក់​នៅ​ក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០២៣ / VN Express

វៀតណាម៖ បុរសជនជាតិវៀតណាមម្នាក់នៅខេត្ត Quang Binh ភាគកណ្តាលត្រូវបានពិន័យ ៧.៥ លានដុង (៣០៤ ដុល្លារ) ក្នុងការផ្សាយបន្តផ្ទាល់នៃទីតាំងប៉ូលិសវាស់ជាតិអាកុល។បុរសវ័យ៥៤ឆ្នាំវៀតណាមម្នាក់ ត្រូវបាននគរបាលស្រុកផាកពិន័យពីបទ «ជូនព័ត៌មានដល់ការអនុវត្តន៍ច្បាប់របស់ប៉ូលិស»ក្នុងការឃាត់ និងចាប់អ្នកដែលបើកបរមានជាតិអាកុល។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

បើតាមប៉ូលិសវៀតណាមបានឲ្យដឹងថាកាលពីថ្ងៃទី ១ ខែមីនា ប៉ូលីសបានរកឃើញថាមនុស្សម្នាក់កំពុងផ្សាយផ្ទាល់មាតិកាដែលទាក់ទងនឹងមន្ត្រីនគរបាលចរាចរណ៍ត្រួតពិនិត្យកម្រិតជាតិអាល់កុលនៅលើផ្លូវ ៥៦១ ការផ្សាយបន្តផ្ទាល់មានរយៈពេលជាង ៣០ នាទី។ ប៉ូលិសបានបញ្ជាក់ថា បុរសអាយុ៥៤ឆ្នាំបានធ្វើការផ្សាយបន្តផ្ទាល់ដែលលោកមានចេតនាឲ្យគេដឹងពីទីតាំងប៉ូលិសកំពុងធ្វើការ។ បន្ទាប់ពីចាប់ខ្លួនបាន ក្រោយមក បុរសនោះបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយបានលុបវីដេអូនោះចេញពី YouTube និងប្រព័ន្ធផ្សព្វផ្សាយ Facebook វិញ។

ប៉ូលិសខេត្ត Quang Binh បាននិយាយថា ទង្វើនៃការជូនដំណឹងដល់ប្រជាជនផ្សេងទៀតនៃប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលីសចរាចរណ៍អាចធ្វើឱ្យមនុស្សមួយចំនួនទំនងជាបើកបរក្រោមឥទ្ធិពលនៃជាតិអាល់កុល និងគេចចេញពីគោលដៅត្រួតពិនិត្យរបស់ប៉ូលិសដែលនេះអាចនាំឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង