Cctimesw1140xh150cm copy

វត្តពោធិរតនារាមបើកវគ្គ«បដិបត្តិធុតង្គ និងសមាធិកម្មដ្ឋាន»ដើម្បីសិក្សាអប់រំចិត្ត

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រៃវែង៖ វត្តពោធិរតនារាម(ត្នោត) ដែលស្ថិតនៅឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង នឹងបើកវគ្គបដិបត្តិធុតង្គ និងសមាធិកម្មដ្ឋាន រយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី១៣-២១ មីនា។ កម្មវិធីនេះរៀបចំឡើងដើម្បីសិក្សាអប់រំចិត្តឲ្យស្ងប់រម្ងាប់ប្រាសចាកនូវនីវរណធម៌ និងកិលេស តាមមាគ៌ា នៃព្រះសម្មាសម្ពុទ្ធ ក្នុងគោលដៅលើកកម្ពស់តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនាព្រមទាំងញ៉ាំងឲ្យការបដិបត្តិនូវសាសនព្រហ្មចរិយធម៌ក្នុងពុទ្ធសាសនមណ្ឌលឲ្យកាន់តែទូលំទូលាយ និងប្រសើរឡើង។

វត្តពោធិរតនារាម នឹងបើកវគ្គបដិបត្តិ ធុតង្គ និងសមាធិកម្មដ្ឋាន ដើម្បីសិក្សាអប់រំចិត្តឲ្យស្ងប់រម្ងាប់ប្រាសចាកនូវនីវរណធម៌ និងកិលេស ទាំងពួងតាមមាគ៌ា នៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងក្នុងគោលដៅលើកកម្ពស់តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនាព្រមទាំងញ៉ាំងឲ្យការបដិបត្តិនូវសាសនព្រហ្មចរិយធម៌ក្នុងពុទ្ធសាសនមណ្ឌលឲ្យកាន់តែទូលំទូលាយ និងប្រសើរឡើង។ ការបដិបត្តិធុតង្គ និងសមាធិកម្មដ្ឋាននេះ ផ្តួចផ្តើមឡើងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ព្រះរាជាគណៈថ្នាក់កិត្តិយស ដោយមានកិច្ចសហការជាមួយ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ ព្រមទាំងសមាគមនដូនជី និងឧបាសិកាកម្ពុជរដ្ឋ ។

ក្នុងកម្មវិធីនេះ គណៈកម្មការនៃការរៀបចំវគ្គបដិបត្តិធុតង្គ នឹងឧបត្ថម្ភចង្ហាន់ និងភេសជ្ជៈ យោគាវចរ ត្រូវត្រៀមតាមខ្លួនមកនូវ ឆត្រ បាត្រ ភួយ មុង កម្រាល និងបំពង់ទឹក។ ព្រះថេរានុត្ថេរ និងពុទ្ធបរិស័ទជ្រះថ្លាក្នុងការបដិបត្តិ ត្រូវនិមន្ត និងមកចុះព្រះនាម នាមនៅវត្តបទុមវតី រាជធានីភ្នំពេញ កុដិលេខ២៣ ឬ វត្តពោធិរតនារាម (ត្នោត) ខេត្តព្រៃវែង។ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ។ ដោយភ្ជាប់មកជាមួយរូបថត ៤x៦ ចំនួន ០១សន្លឹក ដើម្បីរៀបចំវិញ្ញាបនបត្រប្រគេន-ជូន ជាកំណត់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង