Cctimesw1140xh150cm copy

សិង្ហបុរីកំណត់អាយុ«ចូលនិវត្តន៍»ចាប់ពី៦៤ឆ្នាំឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សិង្ហបុរី៖ ប្រទេសសិង្ហរីចាប់ផ្តើមកំណត់អាយុចូលនិវត្តន៍ ៦៤ឆ្នាំឡើងក្នុងឆ្នាំ ២០២៦ ដោយនិយោជិតអាចត្រូវបានស្នើសុំឱ្យចូលនិវត្តន៍នៅពេលដែលពួកគេមានអាយុ៦៤ ឆ្នាំ ដែលការកំណត់អាយុចូលនិវត្តន៍នៅក្នុងប្រទេសសិង្ហបុរីកើនឡើងមួយឆ្នាំពោរគឺពីមុនមានអាយុត្រឹម ៦៣អាចស្នើសុំបាន។ នេះគឺជាផ្នែកមួយនៃការផ្លាស់ប្តូរជាបន្តបន្ទាប់ក្នុងការបង្កើនអាយុចូលនិវត្តន៍ក្នុងប្រទេសសិង្ហបុរីដល់ ៦៥ ឆ្នាំនៅឆ្នាំ ២០៣០។នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងថាមពលលោកស្រី Gan Siow Huang ថ្លែងក្នុងសភាសិង្ហបុរី។

បើតាមលោកស្រី Gan Siow Huang នោះមានន័យថា និយោជកត្រូវតែផ្តល់ជូននិយោជិតធ្វើការឡើងវិញរហូតដល់ពួកគេមានអាយុ ៦៩ ឆ្នាំ។ នៅឆ្នាំ ២០៣០ អាយុធ្វើការងារនឹងត្រូវបានកើនឡើងដល់ ៧០ឆ្នាំ ។ សម្រាប់បុគ្គលិកដែលទើបតែចូលបម្រើការងារក្នុងក្រុមហ៊ុនបន្ទាប់ពីអាយុ ៥៥ ឆ្នាំ ពួកគេក៏ត្រូវតែបម្រើនិយោជកបច្ចុប្បន្នរបស់ពួកគេយ៉ាងហោចណាស់ ២ ឆ្នាំមុនពេលឈានដល់អាយុចូលនិវត្តន៍ដើម្បីឱ្យមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានប្រាក់និវត្តន៍។ កិច្ចសន្យាការងារឡើងវិញគួរតែមានយ៉ាងហោចណាស់មួយឆ្នាំ ហើយអាចបន្តបានជារៀងរាល់ឆ្នាំ។

លោកស្រី Gan Siow Huang

លោកស្រី Gan Siow Huang គូសបញ្ជាក់ទៀតថាការកើនឡើងដែលបានគ្រោងទុកនៅក្នុងអាយុចូលនិវត្តន៍ និងការងារឡើងវិញត្រូវបានប្រកាសនៅឆ្នាំ ២០១៩ នៅពេលដែលនិយោជិតអាចត្រូវបានស្នើសុំឱ្យចូលនិវត្តន៍នៅអាយុ ៦២ ឆ្នាំ។ គួរបញ្ចាក់ថាអត្រាការផ្តល់មូលនិធិនៅតែមានរហូតដល់ ៧០ ភាគរយនៃប្រាក់បៀវត្សរ៍ប្រចាំខែរបស់កម្មករនិយោជិតសម្រាប់ប្រជាពលរដ្ឋ និងអ្នករស់នៅអចិន្ត្រៃយ៍ក្រោមអាយុ ៤០ ឆ្នាំ និង ៩០ ភាគរយសម្រាប់កម្មករនិយោជិតដែលបម្រើការងារអស់រយៈពេលច្រើនឆ្នាំ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង