វៀតណាម៖ ស្រ្តីវៀតណាមម្នាក់ដែលមានវ័យ ១១៩ ឆ្នាំរស់នៅក្នុងខេត្ត Dong Nai ភាគខាងត្បូង នឹងបំបែកឯតទគ្គកម្មជា "មនុស្សចាស់ជាងគេលើពិភពលោក" ។ឆ្នាំកំណើតរបស់លោកស្រី Trinh Thi Khong ត្រូវបានកត់ត្រាក្នុងកំណត់ត្រាផ្លូវការ និងទទួលស្គាល់តាមរយៈសារអបអរសាទរទាំងពីប្រធានាធិបតី និងអាជ្ញាធរមូលដ្ឋានវៀតណាមតាំងពីឆ្នាំ ១៩០៥ ។នេះធ្វើឱ្យលោកស្រី Khong មិនត្រឹមតែជាអ្នកអាយុវែងបំផុតរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអាយុពីរឆ្នាំបងលោកស្រី Maria Branyas Morera នៃប្រទេសបារាំងផងដែរ ដែលលោកស្រី Maria Branyas Morera មានអាយុត្រឹមតែ ១១៧ឆ្នាំតែប៉ុណ្ណោះ ហើយលោកស្រីក៏ធ្លាប់បានចុះបញ្ជីដោយ Guinness World Records ថាជាជនចាស់ជាងគេលើពិភពលោកកាលពីកន្លងទៅផងដែរ។
មានដើមកំណើតមកពីខេត្ត Thanh Hoa លោកស្រី Trinh Thi Khong បានរស់នៅជាមួយកូនស្រីទីពីររបស់លោកស្រីមានឈ្មោះថា Do Thi Ninh អាយុ ៨២ ឆ្នាំនៅ Dong Nai តាំងពីឆ្នាំ ២០១៤ ។ គ្រួសាររបស់អ្នកស្រី Trinh Thi Khong មានកូនប្រុស ៤ នាក់ និងស្រី ៣ នាក់ ដោយកូនប្រុសច្បងមានអាយុជាង ៩០ ឆ្នាំ។ ត្រកូលលោកស្រី Trinh Thi Khong មានកូនចៅរហូតដល់ទៅ ១៥០ នាក់ ដែលមានកូន ចៅ និងចៅទួត។ របបអាហារប្រចាំថ្ងៃរបស់លោកស្រីមានបបរ និងភេសជ្ជៈ និងទឹកត្រចៀកកាំសត្វ។
លោកស្រីតែងតែទទួលការសួរសុខទុក្ខ និងជូនពរពីគណៈប្រតិភូនៅថ្នាក់ខេត្ត ក្រុង និងឃុំរបស់វៀតណាមជានិច្ច។ សម្រាប់ខួបកំណើតគម្រប់ ១១៨ ឆ្នាំរបស់លោកស្រីក្នុងខែមិថុនា ឆ្នាំ ២០២៣ អាជ្ញាធរមូលដ្ឋានបានបង្ហាញលិខិតអបអរសាទរដល់លោកស្រី។ លោក Tang Quoc Lap អនុប្រធានគណៈកម្មាធិការប្រជាជននៅទីក្រុង Long Khanh បានសម្តែងក្តីសង្ឃឹមថាលោកនឹងយកចិត្តទុកដាក់ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយជំរុញឱ្យ Guinness World Records ទទួលស្គាល់អាយុជីវិតរបស់លោកស្រី Trinh Thi Khong ជាផ្លូវការដែលជាមនុស្សអាយុវែងជាងគេក្នុងពិភពលោក៕