Cc time web banner 054637

សហជីពទាមទារដំឡើង«ប្រាក់ខែជូនកម្មករ»ជាង២០០ដុល្លារ ខណៈការចរចាចាប់ផ្តើមថ្ងៃស្អែក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (រូបភាពដោយ៖ លោក អាត់ ធន់)
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា 

 

ភ្នំពេញ៖ការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​។ក្រុមសហជីព គ្រោងដាក់ស្នើសុំដំឡើងប្រាក់ខែជូនកម្មករនិយោជិកជាង២០០ដុល្លារនៅឆ្នាំឆ្នាំ២០២១។

 

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា  បច្ចុប្បន្ននេះខាងសហជីពបានប្រជុំគ្នាសម្រេចខ្លះហើយអំពីចំនួនលេខ ឬក៏លទ្ធភាពនៃការចរចាដំឡើងប្រាក់ខែជូនកម្មករក្នុងវិស័យកាត់ដេរ  ហើយសហជីពគ្រោងនឹងធ្វើការស្នើតំឡើងប្រាក់ខែជូនកម្មករក្នុងរង្វង់ចំនួន២០០ដុល្លារសម្រាប់កិច្ចចរចានាឆ្នាំនេះ។

 

បើតាមលោក អាត់ ធន់ មូលហេតុដែលក្រុមសហជីពស្នើសុំបែបនេះដោយសារតែស្ថានភាពដែលសហជីពបានពិភាក្សាគឺគិតថាបើសិនជាអាចតំឡើងប្រាក់ខែក្នុងកម្រិតនេះវាជាចំនួនមួយដ៏សមរម្យសម្រាប់កម្មករ។ លោកថាឈានចូលខែសីហា សហជីពស្ទាបស្ទង់ធ្វើការចរចាជាមួយភាគីនិយោជក ឬក៏ភាគីរដ្ឋាភិបាល  រហូតដល់ខែកញ្ញាទើបសហជីពធ្វើការចរចារួមគ្នាទាំងបីភាគីតែម្ដង។

 

លោក អាត់ ធន់ និយាយថា យោងទៅតាម ៣ចំណុចមានដូចជា ការលំបាករបស់កម្មករ និងប្រាក់ឈ្នួលនៅតែទាបមិនអាចឆ្លើយតបទៅនឹងតម្រូវការរស់នៅរបស់ពួកគាត់ ហើយសកម្មភាពដែលយើងចរចាមិនមែនសម្រាប់ឆ្នាំនេះគឺសម្រាប់ឆ្នាំក្រោយទេ។ ហេតុផលទាំងនោះ កម្មករគួរតែត្រូវបានគេតម្លើងប្រាក់ឈ្នួលឱ្យពួកគាត់។

 

លោកអាត់ ធន់ យល់ឃើញថា ការចរចានេះ នឹងសម្រេចយ៉ាងរលូន ព្រោះកិច្ចចរចានេះមិនជាបញ្ហាអ្វីទេ ដោយសារតែខាងសហជីពចរចាការដំឡើងប្រាក់ខែសម្រាប់ឆ្នាំ២០២១  មិនមែនសម្រាប់អនុវត្តពេលបច្ចុប្បន្នទេ។

 

អ្វីដែលលោក អាត់ ធន់ ចង់បញ្ជាក់បន្ថែមគឺរឿងទី១គួរពិចារណា នៅពេលមានបញ្ហាកូវីដ-១៩ កម្មករត្រូវជួបបញ្ហា ខាងថៅកែក៏ជួបបញ្ហាដែរ ហើយកម្មករជួបបញ្ហាច្រើនជាងថៅកែ ព្រោះថៅកែចំណេញជាង ១០-២០ ឆ្នាំ។ រឿងទី២ នៅពេលឆ្នាំក្រោយកូវីដ-១៩ចប់ មិនមែនមានន័យថា ថៅកែត្រូវអត់តម្លើងប្រាក់ឈ្នួល ១ឆ្នាំ ដើម្បីទប់កូវីដ-១៩ ទេ នេះបានសេចក្ដីថា ពេលដែលបញ្ហានោះចប់ទៅវិញ កម្មករចាប់ផ្ដើមធ្វើការ នោះថៅកែចាប់ផ្ដើមចំណេញលុយវិញហើយ ហេតុនេះកុំគិតថា ដោយសារតែប្រាក់ខាតអំឡុងពេលវិបត្តិកូវីដ-១៩ ដោយមិនចង់តម្លើងប្រាក់ឈ្នួលឱ្យកម្មករ ដោយសារតែខ្លួនចង់ចំណេញនោះទេ។ ដូចនេះ នៅពេលកូវីដ-១៩ចប់ កម្មករចាប់ផ្ដើមចូលធ្វើការធម្មតាវិញហើយ ឯថៅកែក៏ចាប់ផ្ដើមគិតរឿងប្រាក់ចំណេញឡើងវិញដែរ។  សរុបមក ការសុំតម្លើងប្រាក់ឈ្នួលនេះ គឺសម្រាប់ត្រៀមដល់កម្មករដើម្បីទប់ទល់ជីវភាពនៅឆ្នាំក្រោយ បន្ទាប់ពីផុតកូវីដ-១៩ មិនមែនសម្រាប់ឆ្នាំនេះឡើយ។

  

ក្រសួងការងារកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដល់ភាគីពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកកាត់ដេរ និងដេរស្បែកជើង ដោយក្រសួងបានដាក់កាលវិភាគច្បាស់លាស់  តាមដំណាក់កាលជួបគ្នាដូចកាលពីឆ្នាំកន្លងទៅផងដែរ។

 

ប៉ុន្តែការកំណត់នេះ សមាគមរោងចក្រកាត់ដេរស្នើឱ្យពន្យាការចរចា ក្រោមហេតុផលថា ម្ចាស់រោងចក្រកំពុងជួបបញ្ហាដោយសារកូវីដ១៩។តែសហជីពយល់ឃើញថាដូចជាមិនមានហេតុផលសមរម្យទាល់តែសោះ ដោយសារតែកន្លងមកប្រាក់ខែរបស់កម្មករមិនទាន់មានកម្រិតសមរម្យនៅឡើយ ម្យ៉ាងទៀតការចរចានេះ ក៏មិនមែនទៀមទារសម្រាប់ឆ្នាំ២០២០ដែរ គឺទាមទារសម្រាប់ឆ្នាំ២០២១ ហើយបញ្ហាកូវីដ១៩នៅឆ្នាំក្រោយក៏បានដោះស្រាយក្នុងពេលមួយជាក់លាក់ដោយមិនអូសបន្លាយពេលយូរប៉ុន្មានទេ។

 

សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នៅឆ្នាំ២០២០នេះ បានកើតឡើងពីកិច្ចពិភាក្សាគ្នាត្រីភាគីដ៏តានតឹងគឺទីបំផុតបានកើនដល់ ១៩០ដុល្លារ ក្នុងមួយខែ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង