Cctimesw1140xh150cm copy

ម៉ាឡេស៊ីគ្រោងបើកការរុករក«យន្តហោះ MH370»ដែលបាត់ខ្លួនកាលពី១០ឆ្នាំមុនម្តងទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ីបានអះអាងកាលពីថ្ងៃអាទិត្យថា ខ្លួនអាចនឹងបន្តការស្វែងរកយន្តហោះ MH370 ម្តងទៀតក្រោយបាត់ខ្លួនអស់ជាង១០ឆ្នាំចាប់តាំងពីឆ្នាំ ២០២៤មក។ ការអះអាងរបស់រដ្ឋាភិបាលក្នុងការបន្តស្វែងរកនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការស្វែងរកថ្មីនៅមហាសមុទ្រឥណ្ឌាភាគខាងត្បូង ដែលយន្តហោះម៉ាឡេស៊ីអ៊ែរឡាញត្រូវបានគេជឿថាបានធ្លាក់នៅតំបន់នោះ។

រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ីលោក Anthony Loke បាននិយាយថា ក្រុមហ៊ុន Ocean Infinity ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ បានស្នើសុំមូលដ្ឋាន "ក្នុងការស្វែងរក មិនគិតថ្លៃ" ដើម្បីរុករកបាតសមុទ្រ ដោយពង្រីកពីទីតាំងដែលខ្លួនស្វែងរកតម្រុយយន្តហោះដំបូងក្នុងឆ្នាំ ២០១៨។ លោកបានអះអាងថាលោកបានអញ្ជើញក្រុមហ៊ុនអាម៉េរិកឱ្យជួបលោកដើម្បីវាយតម្លៃថ្មី ភ័ស្តុតាងវិទ្យាសាស្ត្រដែលអាចប្រាកដថានិងស្វែងរកបំណែកយន្តហោះ MH370ឃើញ។

សម្រាប់លោក Anthony Loke ប្រសិនបើភ័ស្តុតាងអាចជឿទុកចិត្តបានលោកនឹងស្វែងរកការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្រុមហ៊ុន Ocean Infinity ដើម្បីបន្តការស្វែងរកឡើងវិញ។លោក Loke ក៏បានរំលឹកអំពីព្រឹត្តិការណ៍ដើម្បីប្រារព្ធខួបលើកទី ១០ នៃការបាត់យន្តហោះនេះថា "រដ្ឋាភិបាលមានភាពខ្ជាប់ខ្ជួនក្នុងការតាំងចិត្តរបស់យើងដើម្បីកំណត់ទីតាំង MH370" ។ "យើងពិតជាសង្ឃឹមថា ការស្រាវជ្រាវអាចរកឃើញយន្តហោះ និងផ្តល់មូលហេតុការពិតដល់សាច់ញាតិ"ប្រសិនបើការរកយន្តនេះទទួលបានជោគជ័យ។

គួរបញ្ជាក់ថាយន្តហោះម៉ាឡេស៊ី Boeing 777 ដឹកមនុស្ស ២៣៩ នាក់ ភាគច្រើនជាជនជាតិចិន ពីរដ្ឋធានីគូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង បានបាត់ពីរ៉ាដាភ្លាមៗ បន្ទាប់ពីបានហោះឡើងកាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៤។ ទិន្នន័យផ្កាយរណបបង្ហាញថា យន្តហោះនេះបានវង្វេងចេញពីផ្លូវហោះហើរ ហើយត្រូវបានគេជឿថា បានធ្លាក់នៅមហាសមុទ្រឥណ្ឌាភាគខាងត្បូង។ ប៉ុន្តែការស្វែងរករបស់រដ្ឋាភិបាលចម្រុះជាតិសាសន៍ដែលមានតម្លៃរាប់រយលានដុល្លារបានបរាជ័យក្នុងការស្វែងរកតម្រុយរបស់យន្ត ។ ការស្វែងរកឯកជនក្នុងឆ្នាំ ២០១៨ ដោយក្រុមហ៊ុន Ocean Infinity ក៏មិនបានរកឃើញអ្វីដែរ ប៉ុន្តែសោកនាដកម្មនេះបានជំរុញឱ្យមានការជំរុញសុវត្ថិភាពអាកាសចរណ៍បន្ថែមទៀតលើក្រុមអាកាសចរណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង