ចិន៖ ផ្ការីកក្នុងនិទាឃរដូវជាច្រើនដើមបានអូសទាញប្រជាជននៅទូទាំងប្រទេសចិនបានដើរលេងនៅខាងក្រៅដើម្បីស្រូបយកនៃភាពស្អាតនៃនិទាឃរដូវ និងពន្លកដុះចេញពីដើមឈើក្នុងឆ្នាំនេះ។ផ្កា ជាច្រើនប្រភេទមានទំហំប្រមាណជាង ៣៣ ហិកតា បាននិងកំពុងរីកដុះដាលយ៉ាងស្រស់បំព្រងក្នុងរីកដុះដាលក្នុងទីក្រុង Chengdu ខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។ ទេសភាពដ៏គួរឱ្យទាក់ទាញនេះបានក្លាយទៅជាមេដែកអូសទាញអ្នករស់នៅទីក្រុង និងភ្ញៀវទេសចររាប់មិនអស់ដែលសម្រុកមកទស្សនាសម្រស់ធម្មជាតិនៃសួនផ្កាចម្រុះពណ៌។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់មូលដ្ឋានដាំផ្កាជាច្រើនបាននិងកំពុងស្វែងយល់បន្ថែមពីការអភិវឌ្ឍន៍នៃវិស័យកសិកម្មក្នុងទីក្រុង សំដៅសម្រេចបាននូវសមាហរណកម្មសរីរាង្គនៃទេសភាពអេកូឡូស៊ី និងការដាំដុះកសិកម្ម ដោយទទួលបានអត្ថប្រយោជន៍ជាអតិបរមាទាំងសេដ្ឋកិច្ច និងតម្លៃសោភ័ណភាព។លើសពីនេះ ដើមផ្កាឈូករ័ត្ន បាននិងកំពុងរីកដុះដាលយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងទីប្រជុំជន Yangjie នៃខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន។
ដោយសារសីតុណ្ហភាពខ្ពស់ក្នុងឆ្នាំនេះ រដូវផ្ការីកមកដល់១០ថ្ងៃមុនបើធៀបនឹងឆ្នាំមុន ហើយផ្កាបានរីកពេញលេញ។ពេញមួយរដូវផ្ការីក តំបន់នេះត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរជាង ៥០,០០០ នាក់ ដែលបណ្តាលឱ្យប្រាក់ចំណូលក្នុងស្រុកកើនឡើងលើស ២៨,០០០ ដុល្លារអាម៉េរិក៕