Cctimesw1140xh150cm copy

វៀតណាមច្រឡំយក«លុយ៤ម៉ឺនដុល្លារ»បោះចោលក្នុងធុងសំរាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មន្ត្រីប៉ូលីស និងបុគ្គលិកបរិស្ថាន ប្រគល់កាបូបមួយដែលមានសាច់ប្រាក់ ១.១៧ ពាន់លានដុង នៅស្រុក Hoan Kiem ទីក្រុងហាណូយឲ្យទៅម្ចាស់កម្មសិទ្ធិ
(ម្ចាស់កាបូបលុយពាក់អាវខ្មៅ)

វៀតណាម៖ គ្រួសារវៀតណាមមួយគូបានច្រឡំយកលុយដែលទើបដកពីធនាគារនោះស្ថិតនៅក្នុងថង់ខ្មៅស្រដៀងថង់សំរាម យកទៅចោលក្នុងធុងសំរាមខាងក្រៅផ្ទះភ្លាមៗបន្ទាប់ពីដឹងខ្លួនថាច្រឡំគ្រួសារវៀតណាមក្នុងផ្ទះគ្រប់គ្នាព្យាយាមរកកាបូបដែកយកទៅចោលនោះរកមិនឃើញ ទើបរាយការណ៍រឿងនេះទៅប៉ូលិស។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express បានចេញផ្សាយ។

ប៉ូលីសនៅស្រុក Hoan Kiem នៃទីក្រុងហាណូយ បានសហការជាមួយកម្មករបរិស្ថានដើម្បីប្រគល់សាច់ប្រាក់ជាង ១ ពាន់លានដុង (៤០,៥៥០ ដុល្លារអាម៉េរិក) ដល់គ្រួសារដែលបានបោះវាចោលក្នុងធុងសំរាមដោយច្រឡំ។លោក Nguyen Dinh Phuong ស្នងការរងប៉ូលិសនៃសង្កាត់ Hang Bai Ward បាននិយាយកាលពីថ្ងៃសុក្រថា លុយចំនួន ១.១៧ ពាន់លានដុងត្រូវបានរកឃើញនៅចំណុចប្រមូលសំរាមក្នុងតំបន់។

ប៉ូលីសក្នុងតំបន់បានធ្វើការវិភាគតាមកាមេរ៉ាសុវត្ថិភាពរបស់គ្រួសារដែលរស់នៅក្បែរនោះឃើញកាបូបពណ៌ក្រហមសង្ស័យមានលុយលាយជាមួយធុងសំរាម។ បន្ទាប់មក អាជ្ញាធរបានទាក់ទងទៅសាខាក្រុមហ៊ុន Hoan Kiem នៃក្រុមហ៊ុន Urban Environment ដើម្បីពង្រាយបុគ្គលិកដើម្បីស្វែងរកកាបូប ក្រុមប៉ូលិសមួយក្រុមបានទៅកន្លែងចាក់សំរាម Nam Son ក្នុងស្រុក Soc Son ដើម្បីរកមើលកាបូប ខណៈដែលក្រុមផ្សេងទៀតបានសហការជាមួយអ្នកស្រុកដើម្បីស្វែងរករទេះសំរាមនៅក្នុងតំបន់នោះ។ពីរម៉ោងក្រោយមក កាបូបនោះត្រូវបានគេរកឃើញនៅក្នុងធុងសំរាមមួយនៅលើផ្លូវ Hang Bai ដែលហៀបនឹងដឹកជញ្ជូនទៅកាន់កន្លែងចាក់សំរាម Nam Son ។ ក្រោយពីរកឃើញក្រុមប៉ូលិសក៏បានប្រគល់កាបូបដែលមានលុយជាង ៤ម៉ឺនដុល្លារនោះឲ្យទៅសាម៉ីខ្លួនវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង