Cctimesw1140xh150cm copy

ទន្សោង៖ សត្វព្រៃដែលដូចគោស្រុកពាក់ស្រោមជើង

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ សត្វទន្សោង មានលក្ខណដូចគ្នាទៅនឹងសត្វគោស្រុកស្ទើរតែទាំងស្រុង ប៉ុន្តែការពិតវាមានលក្ខណៈពិសេសប្លែកៗនៅលើដងខ្លួន ដែលជួយបែងចែកវាពីសត្វគោស្រុករបស់យើង ដូចជាសម្បុររោមពណ៌សនៅលើជើងទាំងបួនរបស់វា ដែលមើលទៅស្រដៀងនឹងស្រោមជើងកវែងយ៉ាងដូច្នោះដែរ។ អ្នកស្រុក អ្នកភូមិក្នុងតំបន់ បានកំណត់សម្បុរសពាក់កណ្តាលជើងទាំងបួននេះ ដើម្បីកំណត់អត្តសញ្ញាណសត្វទន្សោង នៅពេលបានឃើញវាពេលដំបូង។

តើអ្នកដឹងទេថា សត្វទន្សោង ពាក់ស្រោមជើងវែងៗនៅលើជើងទាំងបួន ដើម្បីឱ្យខ្លួនវាមើលទៅខុសពីសត្វគោស្រុក? ពេលឃើញសត្វទន្សោង មនុស្សភាគច្រើនតែងច្រឡំថាវាជាសត្វគោ ព្រោះវាមើលទៅដូចគ្នាស្ទើរតែទាំងស្រុង ប៉ុន្តែការពិតវាមានលក្ខណៈពិសេសប្លែកៗនៅលើដងខ្លួន ដែលជួយបែងចែកវាពីសត្វគោស្រុករបស់យើង ដូចជាសម្បុររោមពណ៌សនៅលើជើងទាំងបួនរបស់វា ដែលមើលទៅស្រដៀងនឹងស្រោមជើងកវែងយ៉ាងដូច្នោះដែរ។ អ្នកស្រុក អ្នកភូមិក្នុងតំបន់ បានកំណត់សម្បុរសពាក់កណ្តាលជើងទាំងបួននេះ ដើម្បីជួយពួកគេកំណត់អត្តសញ្ញាណសត្វទន្សោងនៅពេលបានឃើញវាពេលដំបូង។

ទន្សោង ដែលត្រូវបានគេស្គាល់តាមឈ្មោះវិទ្យាសាស្ត្រថា Bos Javanicus ត្រូវបានចុះជាប្រភេទជិតផុតពូជក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ។ ចំនួនរបស់វាបានធ្លាក់ចុះជាង ៥០% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយសារតែការបាត់បង់ និងការបែកបាក់ទីជម្រក ការបរបាញ់ និងការប្រម៉ាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់។ បច្ចុប្បន្ននេះ ទន្សោងមាននៅសល់ចំនួនប្រមាណជា ៨០០០ ក្បាលប៉ុណ្ណោះនៅទូទាំងពិភពលោក ហើយ ៦០% គឺរស់នៅក្នុងព្រៃល្បោះ ក្នុងភាគខាងកើតប្រទេសកម្ពុជា។ ដូច្នេះ បើសិនជាសត្វទន្សោងដាច់ពូជពីកម្ពុជា នោះយើងនឹងបាត់បង់សត្វទន្សោងជាងពាក់កណ្តាលចេញពីពិភពលោកយើងនេះ៕

រូបភាព៖ WCS Cambodia
រូបភាព៖ WCS Cambodia
រូបភាព៖ WWF Cambodia


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ទន្សោង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង