Cctimesw1140xh150cm copy

ចាប់ខ្លួនបុរសម្នាក់ក្រោយមិន«វេលុយ»ផ្ញើខុសឲ្យធនាគារវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
លោក Nguyen Tam Duy

វៀតណាម៖ បុរសម្នាក់នៅទីក្រុងហូជីមិញត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីធនាគារមួយបានផ្ទេរប្រាក់ខុសឱ្យលោកចំនួន ១,៥ ពាន់លានដុង (៦០,៨៦០ដុល្លារ) ហើយលោកមិនព្រមប្រគល់ប្រាក់នោះឲ្យខាងធនាគារវិញ។

លោក Nguyen Tam Duy អាយុ ៤១ ឆ្នាំត្រូវបានប៉ូលិស ក្នុងស្រុក Tan Phu ចាប់ខ្លួនកាលពីថ្ងៃពុធ ដើម្បីស៊ើបអង្កេតពីបទកាន់កាប់ទ្រព្យសម្បត្តិដោយខុសច្បាប់។ លោក Duy បានទៅធនាគារមួយនៅស្រុក ដើម្បីដាក់ប្រាក់ចំនួន ១,៥ លានដុង ក្នុងគណនីផ្ទាល់ខ្លួនរបស់គេហើយបុគ្គលិកធនាគារ បានផ្ទេរប្រាក់ចំនួន ១,៥ ពាន់លានដុង ដោយមិនបានពិនិត្យចំនួនទឹកប្រត្រឹមត្រូវ។ បន្ទាប់ពីដឹងថាធនាគារផ្ញើលុយចូលកុងលោកខុសហើយលោកក៏បានផ្ញើ ៥០លានដុងឲ្យទៅមិត្តលោកដកយកទៅឲ្យលោកជាលុយសុទ្ធខាងក្រៅ។

ក្រោយមក ធនាគារបានរកឃើញពីបញ្ហាកំហុស ហើយបានយកប្រាក់មកវិញបានតែ ១,៤៥ ពាន់លានដុងប៉ុណ្ណោះ។ នៅពេលដែលធនាគារកោះហៅ Duy មកពន្យល់ពីបញ្ហាដែលបានកើតឡើង និងសុំប្រាក់ចំនួន ៥០ លានដុងមកវិញ លោក Duy បានបដិសេធមិនព្រមប្រគល់ប្រាក់ដល់ធនាគារវិញ ហើយក៏បានត្រឡប់ទៅផ្ទះវិញ។ បន្ទាប់មកខាងផ្នែកធនាគារ ក៏បានជូនដំណឹងទៅប៉ូលិសដើម្បីចាប់ឃ្លាត់ខ្លួនគេតែម្ដង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង