អាហ្វ្រិក៖ សត្វរមាសប្រមាណជាង ៥០០ក្បាលត្រូវបានសម្លាប់ដោយឈ្មួញព្រៃក្នុងប្រទេសអាហ្រ្វិកខាងត្បូង ក្រុមអ្នកអភិរក្សបានបង្កើនការជូនដំណឹងភ្លាមៗ អំពីការកើនឡើងយ៉ាងខ្លាំងនៃការបរបាញ់សត្វរមាស ដោយមានទាំងសត្វរមាសជិត ៥០០ ក្បាលត្រូវបានសម្លាប់កាលពីឆ្នាំមុនផងដែរ។
ក្រសួងបរិស្ថាននៃប្រទេសអាហ្វ្រុកខាងត្បូងបាននិយាយថា ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយពាណិជ្ជកម្មខុសច្បាប់ក្នុងការប្រមាញ់សត្វរមាសក៏ដោយ ក៏មានសត្វរមាសស្បែកក្រាស់ចំនួន ៤៩៩ ក្បាលត្រូវបានសម្លាប់នៅឆ្នាំ ២០២៣ ដែលភាគច្រើននៅក្នុងឧទ្យានគ្រប់គ្រងដោយរដ្ឋ។
ក្រុមអភិរក្សសត្វព្រៃនៃប្រទេសអាហ្វ្រិកខាងត្បូងរឺហៅថា Save the Rhino International បាននិយាយថា តួលេខក្នុងការសម្លាប់នេះ "ជាទិន្នន័យគួរឱ្យព្រួយបារម្ភ" ក្រុមអង្កការក៏បានអំពាវនាវឱ្យមានវិធានបន្ថែមទៀតដើម្បីដាក់ពង្រាយជាបន្ទាន់ប្រឆាំងនឹងការប្រមាញ់សត្វរមាស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរបានរឹតបន្តឹងសន្តិសុខ ជាពិសេសនៅជុំវិញឧទ្យានជាតិ Kruger ដែលជាមេដែកទេសចរណ៍ជាប់ព្រំដែនប្រទេសម៉ូសំប៊ិក ដែលមានចំនួនសត្វរមាសរបស់ធ្លាក់ចុះយ៉ាងខ្លាំងពីជាង ១០,០០០ ក្បាលទៅតិចជាង ៣,០០០ក្បាល ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។
គួរបញ្ជាក់ថាអាហ្វ្រិកខាងត្បូងជាជម្រករបស់សត្វរមាសភាគច្រើននៅលើពិភពលោក និងជាចំណុចក្តៅសម្រាប់ការប្រម៉ាញ់ ដែលត្រូវបានជំរុញដោយតម្រូវការពីអាស៊ី ដែលស្នែងត្រូវបានប្រើក្នុងឱសថបុរាណសម្រាប់ប្រសិទ្ធភាពព្យាបាលជំងឺផ្សេងៗ។ ស្នែងរមាសត្រូវបានគេស្វែងរកយ៉ាងខ្លាំងនៅក្នុងទីផ្សារងងឹត ដែលមានតម្លៃថ្លៃជាខ្លាំង៕