Cctimesw1140xh150cm copy

ថៅកែ«ហ្វ៊េសបុក»ជួបជជែកជាមួយនាយករដ្ឋមន្រ្តីជប៉ុនអំពី AI

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg និងពលរដ្ឋជប៉ុនម្នាក់

តូក្យូ៖ ប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg បានជួបជាមួយនាយករដ្ឋមន្ត្រី Fumio Kishida ពេលដែលលោកកំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ជាមួយនឹងរបាយការណ៍ថាលោកទាំងពីរនឹងពិភាក្សាអំពីហានិភ័យនៃ AI ជំនាន់ក្រោយៗទៀត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីលោក Zuckerberg ដែលបាននិយាយបន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣០ នាទីកាលពីថ្ងៃអង្គារ ថា "លោកមានការសន្ទនាដ៏ល្អ និងប្រកបដោយផលិតភាពអំពី AI និងអនាគតនៃបច្ចេកវិទ្យា"ជាមួយនិងនាយករដ្ឋមន្រ្តីជប៉ុន ។

នាយករដ្ឋមន្ត្រី Fumio Kishida

សម្រាប់លោក Mark Zuckerberg "ខ្ញុំពិតជារំភើបសម្រាប់ការងារដែលកំពុងកើតឡើងនៅទីនេះក្នុងប្រទេសជប៉ុន" លោកអះអាងទៀតថា ChatGPT របស់ OpenAI បញ្ញាសិប្បនិមិត្តជាបច្ចេកវិទ្យាដែលអាចបញ្ចូលអក្សរ រូបភាព និងសំឡេងបានក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះហើយនេះក៏ជាដំណើរពិសេសនៃប្រព័ន្ធបច្ចេកវិទ្យាដែលអាចជួយសម្រាលការងារជាច្រើនដល់មនុស្សជាតិ។

បើតាមលោក Zuckerberg ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ AL ត្រូវបានចាត់ទុកថាជាបដិវត្តន៍ដ៏មានសក្ដានុពលសម្រាប់មនុស្សក្នុងពិភពលោក ប៉ុន្តែវាក៏មានលទ្ធផលអវិជ្ជមានជះឥទ្ធិពលដល់មនុស្សផងដែរ។ ក្នុងខែនេះ Meta គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយក្នុងចំនោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន ២០ រួមទាំង OpenAI ដើម្បីចុះហត្ថលេខាលើការសន្យាមួយដើម្បីបង្ក្រាបមាតិកា AI ដែលមានបំណងបោកបញ្ឆោតអ្នកប្រើប្រាស់ឲ្យរងហានិភ័យ។

ក្រៅពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនលោក Mark Zuckerberg ក៏គ្រោងនិងទៅធ្វើទស្សនកិច្ចក្នុងប្រទេសកូរ៉េខាងត្បូងផងដែរដោយលោកគ្រោងនិងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ដែលជំនួបនេះនិងផ្តោតទៅលើក្រុមហ៊ុនធំៗរបស់កូរ៉េជាច្រើនរួមទាំងក្រុមហ៊ុន LG ដែលលោកជជែកអំពីការវិវត្តន៍នៃបញ្ញាសិប្បនិម្មិត AI ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង