Cctimesw1140xh150cm copy

បៃដិនសង្ឃឹមថាសប្តាហ៍ក្រោយនិងមាន«បទឈប់បាញ់»រវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ញូវយ៉ក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Joe Biden សង្ឃឹមថា បទឈប់បាញ់នៅតំបន់ហ្គាហ្សា អាចចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ។ ក្តីសង្ឃឹមរបស់លោកនេះកើតឡើងចំពេលមានវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងនៅក្នុងទឹកដីប៉ាឡេស្ទីន អ្នកតំណាងមកពីប្រទេសអេហ្ស៊ីប កាតា សហរដ្ឋអាម៉េរិក បារាំង កំពុងដើរតួជាដៃគូសម្រាប់អ៊ីស្រាអែល និងក្រុមហាម៉ាស ដោយស្វែងរកការបញ្ឈប់ការប្រយុទ្ធគ្នា និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលឃុំខ្លួននៅហ្គាហ្សា។កិច្ចព្រមព្រៀងមួយក៏អាចរួមបញ្ចូលផងដែរនូវការផ្លាស់ប្តូរចំណាប់ខ្មាំងរាប់សិបនាក់សម្រាប់អ្នកឃុំឃាំងប៉ាឡេស្ទីនរាប់រយនាក់ដែលអ៊ីស្រាអែលឃុំខ្លួន ដែលអាចនិងកើតមានឡើងក្នុងសប្តាហ៍ក្រោយ។

បន្ថែមពីនេះបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉ារីស អ្នកជំនាញអេហ្ស៊ីប កាតា និងសហរដ្ឋអាម៉េរិកបានជួបប្រជុំគ្នានៅទីក្រុងដូហាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះសម្រាប់កិច្ចពិភាក្សាដែលចូលរួមដោយតំណាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ផងដែរ ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបដែលភ្ជាប់ទំនាក់ទំនងរដ្ឋ សង្ឃឹមថានឹងទទួលបានបទឈប់បាញ់មុនពិធីបុណ្យរ៉ាម៉ាដាន។

សម្រាប់លោក ចូបៃដិន «ក្តីសង្ឃឹមរបស់លោកគឺនៅថ្ងៃចន្ទក្រោយ យើងនឹងមានបទឈប់បាញ់» ដែលនិងធ្វើឡើងដើម្បីដោះដូរចំណាប់ខ្មាំង និងធ្វើការជួយសង្រ្គោះពលរដ្ឋដែលកំពុងតែរងគ្រោះក្នុងតំបន់ហ្គាហ្សា ព្រមទាំងដើម្បីបើកជំនួយស្បៀងអាហារផ្សេងដល់ពលរដ្ឋដែលកំពុងតែខ្វះខាត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង