Cctimesw1140xh150cm copy

អ្នកស្រាវជ្រាកម្ពុជា-ជប៉ុនរកឃើញសំណាក«ដុំរ៉ែដែក និងធ្យូង»នៅតំបន់ប្រវត្តិសាស្ត្រឧទ្យានឫស្សីត្រឹប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះវិហារ៖ក្រុមការងារឧទ្យានរាជបណ្ឌិត្យកម្ពុជា តេជោសែន ឫស្សីត្រឹប លោកបណ្ឌិត ឈឹម សុខាន់ដារា និង លោកបណ្ឌិត ជា ចន្ថា នៅថ្ងៃទី ២៦ កុម្ភព បានសហការជាមួយសាស្ត្រាចារ្យបណ្ឌិត UCHIDA Etsuo និង សហការីបីនាក់ មកពីសាកលវិទ្យាល័យ វ៉ាសេដា ប្រទេសជប៉ុន បានចុះស្រាវជ្រាវប្រមូលសំណាកដុំរ៉ែដែក និង ធ្យូង (Carbon)ដែលមាននៅក្នុងអាចម៍ដែក ដើម្បីកំណត់អាយុកាលជាក់លាក់ និង វិភាគអំពីសមាសធាតុនានាដែលមាននៅក្នុងរ៉ែដែក។

ជាលទ្ធផលនៃការចុះស្រាវជ្រាវ ក្រុមការងារ បានរកឃើញសំណាកធ្យូង (Carbon ) ចំនួន ៣ ដុំ ចេញពីចំណែកអាចម៍ដែក និងដុំរ៉ែម៉ង់ហ្គាណេស ( Manganese ) ចំនួន១ ដុំ ដែលមាននៅលើទីតាំងនៃបណ្ដុំទួលអាចម៍ដែក ក្នុងតំបន់ត្រពាំងត្រឹប ស្រុកឆែប ខេត្តព្រះវិហារ។

គួរបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ហៅខ្លីថា ឧទ្យានឫស្សីត្រឹប មានទាំងធនធានធម្មជាតិ និងធនធានវប្បធម៌ បង្ហាញទំនាក់ទំនងគ្នាប្រកបដោយសក្ដានុពលខាងសេដ្ឋកិច្ច វប្បធម៌ សង្គម និងនយោបាយ ដែលបានបន្សល់ទុកតាំងពីសម័យបុរេប្រវត្តិ។ច្រើនឆ្នាំមកនេះ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ បានរកឃើញ ឡស្លដែក និង ភូមិបុរាណព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅឧទ្យាននេះ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង